ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​បង្ក្រាប​បាន​៥​ករណី លើ​បទល្មើស​ធន​ធានធម្មជាតិ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រយៈពេល​៤​ថ្ងៃ​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ប្រចាំ​ស្នាក់​ការ​ឡៅ​ការ​ បាន​ធ្វើការ​ល្បាត​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចំនួន​៥​ករណី ដែល​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២០…

ខេត្តមណ្ឌលគិរី ៖ រយៈពេល​៤​ថ្ងៃ​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ប្រចាំ​ស្នាក់​ការ​ឡៅ​ការ​ បាន​ធ្វើការ​ល្បាត​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចំនួន​៥​ករណី ដែល​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២០ ។

យោង​តាម​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​ជាមួយ​បុគ្គលិក​អង្គការ WWF ផ្នែក​អនុវត្ត​ច្បាប់ បាន​បង្ក្រាប​បទល្មើស​លើ​ធនធានធម្មជាតិ​សម្រេច​បាន​លទ្ធផល​ដូច​ខាងក្រោម ​៖

១-ដកហូត​ឈើ​អា​ប្រភេទ​លេខ​១​សុ​ក្រំ​ចំនួន​០៤​សន្លឹក ​(​មិន​ទាន់​វាស់វែង​)​ រណារ​យន្ត​ចំនួន​១​គ្រឿង ​និង​ម៉ូតូ​កែ​​ច្នៃ​ចំនួន​ពីរ​គ្រឿង ​(ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​) ​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​អូរ​ច្បារ ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី វត្ថុ​តាង​ខាងលើ ក្រុមការងារ​យក​ទៅ​រក្សា​ទុក​នៅ ទីស្នាក់ការ​ដេ​អេ​អូរ​ច្បារ​។

២-ដកហូត​រណា​យន្តចំនួន​០១​គ្រឿង និង​ម៉ូតូ​ម៉ាក​វេ​វ​អេស ព​ណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង(​ដែល​​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​រំលំ​ដើមឈើ ពេល​ឃើញ​ក្រុមការងារ ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​) ស្ថិត​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ វត្ថុ​តាង​ខាងលើ​ក្រុមការងារ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ឡៅ​កា​។

៣-ដកហូត​រណារ​យន្ត​ចំនួន​​១​គ្រឿង​ដែល​ជនសង្ស័យ​យក​ទៅ​កាប់​រាន​ដី​ព្រៃ​រួច​ទម្លាក់​ចោល​គេចខ្លួន​បាត់​នៅ​ចំណុច​ស្រែ​ឈូក ស្ថិត​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ វត្ថុ​តាង​ខាងលើ​ក្រុម ការ ងារ​យក​មក​រក្សា​ទុក​នៅ​ស្មា​ក់​ការ​ឡៅ​កា​។

៤-ដកហូត​រណា​យន្ត​ចំនួន​១គ្រឿង ពី​ប្រជាជន​ចំនួន​៣​នាក់​ដែល​នាំ​រណា​យន្ត​ចូល​ក្នុង​តំបន់​ការពារ​(​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​)​ត្រង់​ចំណុច​ភ្នំ​ក្រួស ស្ថិត​ក្នុងភូមិ​ពូ​ចារ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ក្រុមការងារ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ និង​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​វត្ថុ​តាង​រណា​យន្ត​ខាងលើ​ក្រុមការងារ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ឡៅ​កា​។

និង៥-បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ប្រជាជន​ចំនួន​៧​នាក់​មក​ពី​ឃុំ​សុខសាន្ត​ ដែល​ចូល​មក​ក្នុង​តំបន់​ការពារ​ក្នុង​គោលបំណង​រក​ផល​អនុ​ផល​ព្រៃឈើ​(​ផ្កា​អូ​គី​ដេរផ្សិត​ប៉ក់​…)​នៅ​ចំណុច​អូរ​ច្បារ ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ក្រុមការងារ​បានឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ