ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​តែង​ប្រើ​បញ្ញា​ទាំង៧​ដើម្បី​សង្គ្រោះ​​​​សត្វលោក

3 ឆ្នាំ មុន

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា​អំពី​បញ្ញា​៧​យ៉ាង​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង​ផង និង​ទទួល​បាន​ពន្លឺ​នៃ​ការងារ​ទាំងឡាយ​ផង ។ បញ្ញា​ទាំង​៧​យ៉ាងនោះ​គឺៈ ១-​បុគ្គល​ដើរ​តាម​មាគ៌ា​ធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​រូប…

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់​ប្រាប់​អ្នក​រាល់គ្នា​អំពី​បញ្ញា​៧​យ៉ាង​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ជ័យជម្នះ​លើ​ការ​ភ្លេចភ្លាំង​ផង និង​ទទួល​បាន​ពន្លឺ​នៃ​ការងារ​ទាំងឡាយ​ផង ។ បញ្ញា​ទាំង​៧​យ៉ាងនោះ​គឺៈ

១-​បុគ្គល​ដើរ​តាម​មាគ៌ា​ធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​រូប ទោះបីជា​មិត្តសម្លាញ់​ក្តី ជាស​ត្រូវ​ក្តី សុទ្ធតែ​មាន​សភាព​ដូច​ៗ​គ្នា មាន​សិទ្ធិ​ស្មើ​ៗ​គ្នា គឺ​មិន​ស្អប់​ដល់​ជន​ទាំងឡាយ ជា​អ្នក​តាំង​ចិត្តជា​កណ្តាល ។

២-​បុគ្គល​ដែល​ចាកចោល​ផ្ទះសម្បែង​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធិ​តែ​ស្បង់ ចីវរ សង្ឃាដី និង​បាត្រ​១​ប៉ុណ្ណោះ ។ បព្វជិត​អង្គ​នោះ រស់នៅ​តាម​សភាព​ធម្មតា និង​មើលទៅ​កាន់​សព្វ​សត្វលោក​ទាំងអស់​ដោយ​ក្តី​មេត្តា​ជា​និច្ច ។

៣-​ការ​រស់នៅ​ដោយ​សេចក្តី​ប្រាថ្នា​តិច​នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ និង​មាន​ពេលវេលា​ដើម្បី​ហាត់រៀន​ចំណេះវិជ្ជា​ទូទៅ និង​ធម៌​វិន័យ ហើយ​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន​ទៀត ។

៤-​យល់​ថា​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ការ​ព្យាយាម​ប៉ុណ្ណោះ ទើប​នាំ​ទៅ​រក​ភាព​ជោគជ័យ​ធំធេង ។

៥-​ដោយ​ការ​ចម្រើន ភាវនា អ្នក​នឹង​អាច​គេច​ចេញ​ផុត​អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល​នូវ​ពន្លឺសុភមង្គល​ដ៏​ក្រៃ​លែង​ដោយ​សេចក្តី​ស្ងប់​កាយ ស្ងប់ចិត្ត និង​សេចក្តី​រីករាយ ។

៦-​យល់​ថាការ​លំបាក​វេទនា​ទាំងអស់ពិតជា​កើតឡើង​ពី​តណ្ហា​និង​លោភៈ​នេះ​ជា​មេ​បាប ។

៧-​អវិជ្ជា​ជា​ប្រភព​នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​សត្វលោក ។

ទោះជា​ទៅ​ដល់​ទីណា​ក៏​ដោយ ព្រះពុទ្ធ​តែងតែ​ប្រើ​បញ្ញា​ទាំង​៧​ប្រការ​នេះ ដើម្បី​បើក​ចិត្តគំនិត បើកភ្នែក និង​អប់រំ​អ្នក​ដទៃ​ឲ្យ​រក​ឃើញ​ផ្លូវ​នៃ​សុភមង្គល​ដោយ​ការ​កម្ចាត់​បង់​នូវ​អំពើ​ទុច្ចរិត​ចេញ​ឱ្យ​អស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ