ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​សោះ​! តារា​កំប្លែង​ស្រី ប៉ុ​ម ពុ​យ មានកូន​ស្រី​ស្រស់​ស្អាត​ដល់​ម្លឹ​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយ​រូប នៅ​កម្ពុជា​អ្នក​នាង ប៉ុ​ម ពុ​យ កន្លង​មក​កម្រ​បង្ហាញ​មុខមាត់​កូន​ៗ​ជាទី​ស្រលាញ់​របស់​អ្នក​នាង​ខ្លាំង​ណាស់ តែ​ថ្មី​ៗ​នេះ ម ហា​ជន​ទើបតែ​បានដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយ​រូប នៅ​កម្ពុជា​អ្នក​នាង ប៉ុ​ម ពុ​យ កន្លង​មក​កម្រ​បង្ហាញ​មុខមាត់​កូន​ៗ​ជាទី​ស្រលាញ់​របស់​អ្នក​នាង​ខ្លាំង​ណាស់ តែ​ថ្មី​ៗ​នេះ ម ហា​ជន​ទើបតែ​បានដឹង​ថា អ្នក​កំប្លែង​ស្រី​ដែល​មាន​ទឹកមុខ​ញញឹម​ស្រស់ និង​រួសរាយ​រាក់ទាក់ គឺ​មានកូន​ស្រី​មួយ​ធំ​ពេញវ័យ និង​មាន​រូប​សម្រស់​ស្រស់​សោភា និង​មានមុខមាត់​ដូច​ជា អ្នក​នាង​ប៉ុ​ម ពុ​យ តែ​ម្តង ។

កូនស្រី​របស់​អ្នក​នាង ប៉ុ​ម ពុ​យ មានឈ្មោះ​ថា ឌី ណា​លី​ន មាន​រាង​ខ្ពស់ស្រឡះ សំបុរ​សណ្តែកបាយ និង​តែងតែ​ផ្តល់​ស្នាមញញឹម​ដល់​អ្នក​ជុំវិញ​ខ្លួន គឺជា​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ និង​ធ្វើ​ជា​ពិធី​ការិនី​ភ្លក់​មុខម្ហូប​អោយ​កម្មវិធី Facetaste ដែល​ជា​កម្មវិធី​ណែនាំ​គ្រប់​ម្ហូប​ដ៏​ពេញ​និយម​មួយ​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ស្រី​ស្អាត ឌី ណា​លី​ន ក៏​ធ្លាប់​បាន​លេចមុខ​នៅ​ក្នុង​ការ​សម្តែង​កំប្លែង​មួយ​ចំនួន​ក៏​ដូច​ជា ការ​ចូលរួម​សម្តែង​បទ​ចម្រៀង MV របស់​ផលិតកម្ម​ចម្រៀង​ផង​ដែរ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព យុវតី​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​ក៏​មាន​ក្តី​ស្រ​ម៉ៃ​ក្លាយជា​អ្នកសិល្បៈ​ល្បី​មួយ​រូប​ដូច​ជា អ្នក​ម្តាយ​របស់​នាង ។

ឌី ណា​លី​ន បាន​ពោល​ឡើង​ថា « ខ្ញុំ​ចង់​ក្លាយជា​អ្នកសិល្បៈ​ដូច​ម៉ាក់​ដែរ ពីព្រោះ​តែ​មានចិត្ត​ស្រលាញ់​តាំងពី​យូរ និង​ណាមួយ​មាន​អ្នក​ជំរុញ​ទឹកចិត្ត​ពី​ម៉ាក់​ផ្ទាល់ ក៏​ដូច​ជា ប្អូនស្រី​ដែរ​» ។

ដោយ​មានមុខមាត់​ស្រស់​សោភា​ពី​ធម្មជាតិ និង​រូបរាង​ខ្ពស់ស្រឡះ​ផង​ដែរ​នោះ កូនស្រី​របស់​តារា​កំប្លែង​ស្រី​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន​លើក​ឡើង​ថា រូប​នាង​ក៏​មានឈ្មោះ​បោះ​សំឡេង​មិន​ចាញ់​ម្តាយ​នោះ​ទេ ពីព្រោះ​តែ​មាន​ទាំង​រូបសម្បត្តិ និង​ទេព​កោសល្យ​សិល្បៈ គ្រាន់តែ​កន្លង​មក​មហាជន​មិន​បានដឹង​ទាល់តែ​សោះ​ថា រូប​នាង គឺជា​កូនស្រី​របស់​អ្នក​នាង ប៉ុ​ម ពុ​យ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សព្វ​ថ្ងៃនេះ​ក្រៅពី​ទំនេរ​ពី​ការងារ ណា​លី​ន ក៏​បាន​ឆ្លៀតពេល​នៅ​ក្នុង​សិល្បៈ​ផង​ដែរ ជា​ពិសេស​ទៅ​លើ​ផ្នែក​ចម្រៀង ដែល​ជា​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នកចំរៀង​មួយ​រូប​ដែល​មានឈ្មោះ​បោះ​សំឡេង និង​អាច​ជួយ​សង្គម​បាន​ច្រើន ។

គួរ​រម្លឹក​ផង​ដែរ​ថា អ្នក​នាង ប៉ុ​ម ពុ​យ​ថា មានឈ្មោះ​ពិត​ថា លីវ ល​ក្ខិ​ណា តែ​គ្រប់​គ្នា គឺ​ស្គាល់​ដែល​រហស្សនាម​របស់​អ្នក​នាង នៅ​ក្នុង​ពិភព​តារា​កំប្លែង គឺ​អ្នក​នាង ប៉ុ​ម​ពុ​យ តែ​ប៉ុណ្ណោះ ៕

កែសម្រួលដោយ