សាកល្បងប្រើប្រាស់ម៉ាស៊ីន បោស បូមសម្អាតធូលី ស្លឹកឈើ និងសំរាម
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ មិថុនា ២០២០នេះ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ មិថុនា ២០២០នេះ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ មិថុនា ២០២០នេះ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការសាកល្បងប្រើប្រាស់ ដើម្បីបោសសំអាតនៅតាមផ្លូវ និងតាមសួរច្បារនានា ។
យោងតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន០២គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។
ម៉ាស៊ីនទាំងពីរ គ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ