ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ពិធី​មង្គលការ​ទុក​កូនស្រី​នៅផ្ទះ លុះ​មក​វិញ​ឃើញ​ប្លែក​ៗ​ក៏​សួរនាំ​បែក​ធ្លាយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​មង្គល​ការ​សាច់ញាតិ​នៅ​ឃុំ​ពាម​មន្ទារ ដោយ​បាន​ទុក​អោយ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​ឆ្លៀតឱកាស​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ក៏​លបចូល​ទៅ​ចាប់​នាង​វ​បំពាន​សេព​សេ​ន្ថ​វៈ​រហូត​បាន​សម្រេច រួច​ដើរ​ចេញ​ទៅ​យ៉ាង​រំភើយ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​មង្គល​ការ​សាច់ញាតិ​នៅ​ឃុំ​ពាម​មន្ទារ ដោយ​បាន​ទុក​អោយ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​ឆ្លៀតឱកាស​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ក៏​លបចូល​ទៅ​ចាប់​នាង​វ​បំពាន​សេព​សេ​ន្ថ​វៈ​រហូត​បាន​សម្រេច រួច​ដើរ​ចេញ​ទៅ​យ៉ាង​រំភើយ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មាន​អាយុ​១៣​ឆ្នាំ ចំណែក​បុរស​ជនសង្ស័យ​ដែល​បំពាន​នាង​មានឈ្មោះ​សុខ ឃ្លោក អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ដោយ​ដឹង​ថា​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ការ​សាច់ញាតិ​នៅ​ស្រុក​ឆ្ងាយ​អស់ និង​បាន​ទុក​កូនស្រី​ឱ្យ​នៅផ្ទះ​តែ​ម្នាក់ឯង លុះ​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ មិថុនា ជនសង្ស័យ​ខាងលើ​បាន​លប​ចូល​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​បំពាន​សេពសន្ថវៈ​នៅ​លើ​ផ្ទះ​របស់​នាង​តែ​ម្តង រហូត​បាន​សំរេច ហើយ​ក៏​គំរាម​មិន​ឱ្យ​នាង​ប្រាប់​ឪពុក​ម្តាយ​ទេ​។

សមត្ថកិច្ច​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ពេល​ឪពុក​ម្តាយ​នាង​មក​ដល់​ផ្ទះ​វិញ ឃើញ​កូនស្រី​ហាក់​មាន​កាយវិការ​ប្លែក​ៗ ក៏​ដេញ​ដោយ​សួរនាំ​កូនស្រី​រហូត​ដឹង​សាច់​រឿង ក៏​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​ខ្ចក​ភ្លាម​ៗ ហើយ​សមត្ថកិច្ច​ក៏​ចេញ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ផង​ដែរ​នៅ​ព្រឹក​នោះ​តែ​ម្តង​។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​បំពាន​សេពសន្ថវៈ​ពិត​ពិតមែន ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ​ផង​ដែ​។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​ភាព​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​ឪពុក​ម្តាយ​មួយ​ចំនួន​តូច​បាន​ធ្វើ​ឱ្យ​កូនស្រី​ក្លាយទៅជា​ចំណី​តណ្ហា​របស់​ជន​ល្មោភកាម ដែល​រឿង​បែប​នេះ​បាន​កើត​មាន​ឡើងជា​ញឹកញាប់​ណាស់​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ប៉ុន្តែ​ឪពុក​ម្តាយ​មួយ​ចំនួន​តូច​នៅ​តែ​មិន​ព្រម​ប្រុង​ប្រយ័ត្ន​សោះ រហូត​បណ្តោយ​ឱ្យ​រឿង​បែប​នេះ​កើតឡើង​ដដែល​ជា​ដដែល​។

ដូច្នេះ​ចៀសវាង​ជួប​រឿង​បែប​នេះ​តទៅ​ទៀត គប្បី​ឪពុក​ម្តាយ​គ្រប់​រូប​គួរ​ឱ្យ​តែ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់ ជា​ពិសេស​មានកូន​ស្រី​ក្នុងផ្ទះ មិន​ត្រូវ​ធ្វេសប្រហែស​ទុក​ឱ្យ​កូនស្រី​នៅផ្ទះ​ម្នាក់ឯង ឬ​ទុកចិត្ត​យក​ផ្ញើ​នឹង​នរណា​ម្នាក់​ឡើយ ចៀសវាង​ការ​កើតរឿង​បែប​នេះ​កើតឡើង​បន្ត​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ