ប្រធានាធិបតីថា អុីរ៉ង់មិនដែលធ្លាប់ពិបាកវេទនាដូចឆ្នាំនេះទេ
អ៊ីរ៉ង់ ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយ…
អ៊ីរ៉ង់ ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយ…
អ៊ីរ៉ង់ ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយ កាលពីថ្ងៃអាទិត្យថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការរីករាលដាលនៃជំងឺកូវីដ១៩ ។
លោក Rouhani បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «រាប់តាំងពីសង្គ្រាមសេដ្ឋកិច្ចរបស់សត្រូវ និងការឆ្លងរាលដាលដោយជំងឺកូវីដ១៩ ឆ្នាំនេះគឺជាឆ្នាំពិបាកវេទនាជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង។ អស់រយៈពេល១៤០ឆ្នាំមកហើយ ដែលយើងមិនធ្លាប់មានជំងឺបែបនេះទេ»។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលអ៊ីរ៉ង់ បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ២២០,០០០នាក់ ដោយមានអ្នកស្លាប់លើសពី ១០,០០០នាក់កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា ការពាក់ម៉ាស់ គឺពិតជាសំខាន់ណាស់ នៅក្នុងតំបន់ដែលមានមនុស្សច្រើន ហើយគេនឹងអនុវត្តឱ្យតឹងរ៉ឹងនៅសប្តាហ៍ក្រោយ។
ទោះបីជាមានការថយចុះចំនួនករណីដែលបានរាយការណ៍នៅក្នុងខែមេសា នៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ក៏ការឆ្លងបានចាប់ផ្តើមកើនឡើងម្តងទៀតក្នុងអំឡុងខែឧសភានិងមិថុនា៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ