ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា បើក​ធនាគារ​ឈាម​ប្លា​ស្មា​សម្រាប់​​អ្នកជា​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Arvind Kejriwal ប្រធាន​រដ្ឋមន្ត្រី​នៃ​ទីក្រុង​ដេ​លី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Arvind Kejriwal ប្រធាន​រដ្ឋមន្ត្រី​នៃ​ទីក្រុង​ដេ​លី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា នឹង​ចាប់ផ្តើម​បើក​ធនាគារ​មួយ ដើម្បី​ឱ្យ​អ្នកជំងឺ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ អាច​មក​បរិច្ចាគ​ប្លា​ស្មា​ក្នុង​ឈាម​របស់​ខ្លួន សម្រាប់​ការ​សាកល្បង​ព្យាបាល​អ្នកជំងឺ​ផ្សេង​ទៀត​ដែល​កំពុង​តែ​ឈឺ​។ ធនាគារ​ឈាម​ប្លា​ស្មា គឺជា​ការ​នឹកឃើញ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​បន់ស្រន់​ដោយ​រួមដៃគ្នា​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​តាម​ដែល​យើង​អាច​ធ្វើ​បាន​។ នា​ពេល​នេះ យើង​មានឱកាស​អាច​ជួយ​បាន​ហើយ​»​។ លោក​ថ្លែង​បែប​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​មាន​ប្រព័ន្ធ​ការពារ​ពី​ជំងឺ​នេះ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នកជំងឺ​៣៥​នាក់​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​បញ្ចូល​ប្លា​ស្មា​របស់​អ្នកជា​សះស្បើយ នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​ក្នុង​ទីក្រុង​ដេ​លី​។ ក្នុង​ចំណោម​នោះ មាន ៣៤​នាក់ បានជា​សះស្បើយ និង​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​។ នៅ​មន្ទីរពេទ្យ​ឯកជន​អ្នកជំងឺ ៤៩​នាក់ ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ព្យាបាល​ប្លា​ស្មា ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​៤៦​នាក់​បាន​រស់រាន​មានជីវិត​។

លោក Kejriwal បាន​បន្ថែម​ថា ការ​ប្រើប្រាស់​ប្លា​ស្មា​របស់​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ មក​បញ្ចូល​ក្នុង​អ្នកជម្ងឺ​ដែល​កំពុង​ឈឺ គឺ​អាច​ជួយ​បាន​ក្នុង​ករណី​មធ្យម​។

កន្លង​មក លោក Kejriwal បាន​ចាត់​ទុក​ការ​ព្យាបាល​បែប​នេះ គឺជា​វិធី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​។ ការ​ព្យាបាល​ដោយ​ប្លា​ស្មា គឺជា​ការ​ព្យាបាល​លក្ខណៈ​សាកល្បង នៅឡើយ​ទេ​។

យោង​តាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​របស់​ឥណ្ឌា បានឱ្យ​ដឹង​ថា ទីក្រុង​ដេ​លី បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៨៣,០៧៧​ករណី ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ២,៦២៣​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ