ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​មួយ​ចំនួន​ធំ អាច​នឹង​មាន​បញ្ហា​ផ្លូវចិត្ត

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មួយ​ចំនួន​ធំ​នៃ​ប្រជាជន​ដែល​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នឹង​បន្ត​វិវឌ្ឍន៍​រោគ​សញ្ញា​ទៅ​ជា​ជំងឺ «​ប៉ះទង្គិច​ផ្លូវចិត្ត​» ឬ «PTSD»​។…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មួយ​ចំនួន​ធំ​នៃ​ប្រជាជន​ដែល​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នឹង​បន្ត​វិវឌ្ឍន៍​រោគ​សញ្ញា​ទៅ​ជា​ជំងឺ «​ប៉ះទង្គិច​ផ្លូវចិត្ត​» ឬ «PTSD»​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​ការ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១៩ នៅ​ចក្រភព​អង់គ្លេស​។

វេជ្ជបណ្ឌិត Michael Bloomfield អ្នកជំនាញ​ផ្នែក​ជំងឺផ្លូវចិត្ត ជឿជាក់​ថា ការ​ធ្វើតេស្ត​រក​ជំងឺ PTSD នេះ គឺ​គួរតែ​ចាំបាច់​មុន​ពេល​ឱ្យ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ជា​សះស្បើយ​ហើយ ចាក់​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​វេជ្ជបណ្ឌិត Bloomfield ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ដែរ​ថា​៖ «​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​កម្រិត​នៃ​ការ​ប៉ះពាល់​ទៅ​នឹង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត អំឡុង​ពេល​មានការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ពិភពលោក​មាន ១០,៣០៧,៩៨២​ករណី ករណី​ស្លាប់​សរុប ៥០៥,៦០៨​ករណី និង ករណី​ជា​សះស្បើយ ៥,៥៩០,៩៦៦​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ