ប្រទេសថៃ ៖ មានសេចក្តីរាយការណ៍បឋមថា បុរសមេការសំណង់ជនជាតិថៃ ក្រោយបាញ់រះមកលើពលករខ្មែរនិងភូមាដែលកំពុងផឹកស៊ីបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់២នាក់មក ក៏ត្រូវបានពលករទាំងនោះមកព្រួតវាយវិញបណ្តាលឱ្យស្លាប់ដែរ ។ ហេតុការណ៍ខាងលើកើតឡើង នៅវេលាម៉ងជាង១២អធ្រាត្រចូលថ្ងៃទី២៩ មិថុនា ស្ថិតនៅចំណុចកន្លែងស្នាក់នៅកម្មករសំណង់ ស្ថិតខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។
យោងតាមព័ត៌មានថៃនិងបណ្តាញសង្គម បានចុះផ្សាយនៅពេលមានការបាញ់រះទៅលើកម្មករសំណង់មានខ្មែរនិងភូមា ក្រោយពេលត្រឡប់ពីធ្វើការសំណង់ហើយបានបើកលុយបាននាំគ្នាផឹកស៊ីនៅបន្ទប់ស្នាក់នៅកម្មករសំណង់របស់ក្រុមហ៊ុនខុនដូអរិជីនស្ថិតក្បែរផ្លូវបំបែកជាបួនសុខុមវីតនៅឃុំម៉ាយតាភុតខេត្តរ៉ាក់យ៉ងប្រទេសថៃ។
ហើយនៅពេលកំពុងផឹកស៊ីមានកម្មករសំណង់ជនជាតិខ្មែរ និងភូមាប្រមាណ៥ទៅ៦នាក់ ហើយពេលនោះឃើញមានឈ្មោះ ប្រៃ រោច ភេទប្រុស អាយុ៦១ឆ្នាំ(ជនជាតិថៃ) ដែលស្គាល់ជាមេការទទួលខុសត្រូវជាងសំណង់របស់ក្រុមហ៊ុនខុនដូអរិជីន បានទៅប្រាប់ក្រុមអ្នកផឹកស៊ីស្រវឹងហើយកំឡូឡាថ្លង់ ដល់អ្នកជិតខាង ហើយពេលទៅប្រាប់គ្នាមួយមាត់ពីរកើតរឿងឈ្លោះប្រកែកគ្នា ។
ប្រភពបន្តថា ពេលនោះ មេការបានទាញកាំភ្លើងខ្លីធុន៣៨ពីចង្កេះបាញ់ប្រាវ បណ្តាលត្រូវស្លាប់ពលករខ្មែរម្នាក់និងរបួសធ្ងន់២នាក់ម្នាក់ជនជាតិថៃ ហើយពេលនោះកម្មករសំណង់ដែលកំពុងផឹកស៊ីបានស្ទុះព្រួតគ្នាវាយជនបង្កបណ្តាលស្លាប់នៅនិងកន្លែងហើយអ្នករងរបួសត្រូវបានសង្គ្រោះបន្ទាន់ ។
តាមព័ត៌មានថៃបានបញ្ជាក់ទៀតថា ក្រោយពេលដែលមានការបាញ់រះបណ្តាលមានអ្នកស្លាប់ម្នាក់ និងកន្លែងរបួសធ្ងន់ចំនួន២នាក់ និងជនបង្កត្រូវបានពលករព្រួតគ្នាវ៉ៃស្លាប់ពេលភ្លាមៗ ឃើញមានសមត្តកិច្ចថៃបានចុះទៅពិនិត្យកន្លែងកើតហេតុ និងហៅអ្នកឃើញហេតុការណ៍ទៅកន្លែងសមត្ថកិច្ចដើម្បីធ្វើការសាកសួរ។
ចែករំលែកព័តមាននេះ