មនុស្សពួកខ្លះបានសិក្សាចេះដឹងច្រើន មានសមត្ថភាពខ្ពស់ តែអ្នកទាំងនោះមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួនឱ្យមានចរិយាធម៌ សុជីវធម៌ សីលធម៌ល្អ ទើបមានសេចក្តីប្រមាទក្នុងការធ្វើ ការនិយាយស្តី និងការសម្ដែងឥរិយាបថផ្សេងៗ ។ ការធ្វើ ការនិយាយ និងការសម្ដែងចេញនោះគឺជាការប្រាប់ឲ្យដឹងដល់អប់រំសីលធម៌របស់ខ្លួន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងនោះទេ ។
មនុស្សយើងបើមិនបានហ្វឹកហាត់ អប់រំទូន្មានខ្លួនឯងហើយ ទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អ មនុស្សបរិសុទ្ធបានទេ ប្រៀបដូចជាអ្នកពូកែបើកយានយន្ត តែនៅពេលយន្តខូចទៅហើយនោះ នឹងបើកបរយ៉ាងម៉េចបានទៅ ។
ហេតុនោះទើបបណ្ឌិតលោកពោលថា ការសិក្សាចំណេះទូទៅគឺជារឿងពិសេសទៅហើយ តែក៏ត្រូវមានការអប់រំបន្ថែមផ្នែកកាយវិការ ផ្នែកចរិយាធម៌ ផ្នែកសុជីវធម៌ ផ្នែកសីលធម៌ ដើម្បីជាលម្អនៃចំណេះដឹងរបស់ខ្លួនកាន់តែល្អប្រពៃ ។ សាន សារិន
ចែករំលែកព័តមាននេះ