ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា យក​មន្ទីរពេទ្យ​ធំ​លំដាប់​ពិភព​លោក សម្រាប់​ព្យាបាល​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា បាន​យក​មន្ទីរពេទ្យ​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​អាជ្ញាធរ​សុខាភិបាល​បាន​ប្រកាស​ពី​ការ​កើនឡើង​ចំនួន​អ្នក​ឆ្លង​ថ្មី ក្នុង​រយៈពេល​មួយ​ថ្ងៃ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា បាន​យក​មន្ទីរពេទ្យ​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​អាជ្ញាធរ​សុខាភិបាល​បាន​ប្រកាស​ពី​ការ​កើនឡើង​ចំនួន​អ្នក​ឆ្លង​ថ្មី ក្នុង​រយៈពេល​មួយ​ថ្ងៃ ដ៏​ច្រើន​បំផុត​របស់​ប្រទេស​នេះ​។

មជ្ឈមណ្ឌល​ថែទាំ Sardar Patel COVID ដែល​ជា​កន្លែង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​បើក​ដំណើរការ​មួយ​ផ្នែក កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​គ្រែ​ចំនួន ២,០០០ ក្នុង​ចំណោម​គ្រែ ១០,០០០ របស់​ខ្លួន​។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ដេ​លី​។

គ្រែ​ចំនួន ៨,០០០ ដែល​នៅ​សល់​នៅ​ឯ​មណ្ឌល​នេះ ដែល​មា​នទី​តាំងនៅ​តំបន់ Chattarpur នៃ​ទីក្រុង​ដេ​លី នឹង​ត្រូវ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឥណ្ឌា លោក Amit Shah និង លោក Arvind Kejriwal ប្រធាន​រដ្ឋមន្ត្រី​នៃ​ទីក្រុង Delhi បាន​ទៅ​មើល​មណ្ឌល​ថែទាំ​នេះ កាលពី​ថ្ងៃ​សៅរ៍​មុន​ពេល​ចាប់ផ្តើម​ដំណើរការ​។

នៅ​ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​នោះ លោក Kejriwal បាន​ពិពណ៌នា​ថា មជ្ឈមណ្ឌល​នេះ ស្ថិត​ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សរសេរ​លើ Twitter ថា អគារ​ដែល​មាន​គ្រែ ១០,០០០ នឹង​ផ្តល់​ជំនួយ​សង្គ្រោះ​យ៉ាងច្រើន​ដល់​ប្រជាជន​ទីក្រុង​ដេ​លី​។

ការ​បើក​មន្ទីរពេទ្យ​នេះ គឺ​ស្រប​ពេល​ជាមួយនឹង​ការ​ចេញផ្សាយ​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ ដែល​បង្ហាញ​ពី​ការ​កើនឡើង​ដ៏​ធំ​បំផុត​ប្រចាំ​ថ្ងៃ​នៃ​ករណី​ថ្មី​កូ​វី​ដ​១៩​។

ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១៩,៩០៦​នាក់ និង​អ្នក​ស្លាប់​ថ្មី ៤១០​នាក់ ដែល​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ដល់ ៥២៨,៨៥៩​នាក់ និង​អ្នក​ស្លាប់​សរុប ១៦,០៩៥​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ