ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលអំណោយសង្គ្រោះបឋម ក្រោយ​ភ្លើង​​ឆេះ​ផ្ទះ​ខ្ទេច​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី២៩ ​មិថុនា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹក​នាំ​ដោយ​លោក​សាយ ​ម៉េ​ង​គី​ម អនុប្រធាន​អ​ច​ន្ត្រៃ​យ៍​គណៈកម្មាធិការ​សាខា…

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី២៩ ​មិថុនា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹក​នាំ​ដោយ​លោក​សាយ ​ម៉េ​ង​គី​ម អនុប្រធាន​អ​ច​ន្ត្រៃ​យ៍​គណៈកម្មាធិការ​សាខា និង​សហការី បាន​អញ្ជើញ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ឧប្ប​ទ្ទវ​ហេតុ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន២​ខ្នង​ផ្ទះ ស្មើនឹង ២​គ្រួសារ (​ឆេះ​ទាំងស្រុង​ចំនួន ១​គ្រួសារ និង​ឆេះ​មួយ​ចំហៀង​​ចំនួន ១​គ្រួសារ​) ដែល​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​ទី២៥ ​មិថុនា មាន​ទីលំនៅ​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

នា​ឱកាស​នោះ​ដែរ​ អនុប្រធាន​អចិន្ត្រៃយ៍បាន​សម្ដែង​នូវ​ការ​សោកស្ដាយ ​ចំពោះ​ឧប្បត្តទ្ទវហេតុភ្លើង​ឆេះ​ផ្ទះ​នេះ បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះសម្បែង និង​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ហើយ​សូមកុំ​អស់សង្ឃឹម ត្រូវ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្ដារ​ជីវភាព​គ្រួសារ​ឡើង​វិញ​។

អំណោយ​ដែល​បាន​ផ្ដល់​ជូន​រួម​មាន​៖ អង្ករ២៥​គីឡូក្រាម ទឹក​ស៊ី​អ៉ី​វ ១​យួរ ទឹកត្រី ១​យួរ ត្រីខ ១០​កំប៉ុង មី ១​កេស ឆ្នាំងបាយ​២ ខ្ទះ​ឆា​១ ចានដែក​៣ កំសៀវ​ទឹក​១ ជ្រុ​ញ​១ ស្រាក់​១ ភួយ​១ សារុង​១ ក្រមា​១ តង់​១ អាវយឺត​៣ សាប៊ូ​ដុំ ១​ដុំ ម៉ាស់​ចំនួន​៥​ ។

ដោយឡែក​ សម្រាប់​ថវិកា​ជូន​ដល់​ក្រុម​គ្រួសារ​ឆេះ​ផ្ទះ​ទាំងស្រុង​ទទួល​បាន​ថវិកា​ចំនួន៣០០,០០០​រៀល និង​ឆេះ​មួយ​ចំហៀង​ចំនួន​២០០,០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ