ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កម្មករ​នេសាទ​៥​នាក់ ត្រូវសង្គ្រោះ​ពី​ក្នុង​​​សមុទ្រ​បាន​​ដោយ​​ជោគ​ជ័យ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​ចុង​ក្រោយ គឺលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​ឧកញ៉ា​ទៀ វិចិត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​ចុង​ក្រោយ គឺលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​ឧកញ៉ា​ទៀ វិចិត្រ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក
រប​ស់​លោក​ នៅ​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ករណី​ទូក​នេសាទ​សមុទ្រ​អូស​សណ្ដោង​គ្នា​ប៉ះ​រលក​ខ្លាំង​បោក​ប៉ះ​ថ្ម​ក្បែរ​កោះ​ថាស បណ្ដាល​ឱ្យ​កម្មករ​ទូ​ធ្លាក់ទឹក​ចំនួន​៥​នាក់ ប្រកាស​រក​ការ​ជួយ​សង្គ្រោះ ។ ភ្លាម​ៗ​នោះ​ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បញ្ចេញ​អូរ​ប័​រ​ចេញ​ទៅ​ស​ង្ត្រោះ​ដោយ​ប្រើ​ថេរវេលា​ជិត​២​ម៉ោង ទើប​ស្រង់​បាន​កម្មករ​ដែល​ធ្លាក់ទឹក​ដោយ​សុវត្ថិភាព ដោយ​នាំ​មក​កាន់​ដីគោក ​និង​ទុក​ទូក​ដែល​ជាប់​កឿង​លើ​ថ្ម​ក្បែរ​កោះ​ថាស នៅ​កន្លែង​ដដែល​សិន ។

សូមបញ្ជាក់ថា ហេតុការណ៍​ទូក​នេសាទ​សមុទ្រ​២​គ្រឿង ដែល​សណ្តោង​គ្នា​ដើម្បី​ចូល​ផែ​ត្រូវ​បាន​ខ្យល់​បោក​បក់ និង​រលក​រំខាន​ធ្វើ​ឱ្យ​ទូក​ទាំង​២​បាន​អណ្តែត​ចូល​មក​ក្បែរ​កោះ​ថាស ហើយ​ជាប់​កឿង​នឹង​ផ្ទាំង​ថ្ម ។ ក្រុម​អ្នកនេសាទ​បាន​ស្វែងរក​ការ​ជួយ​សង្គ្រោះ​ផង​ដែរ នៅរសៀល​ថ្ងៃ​ទី​២៩ មិថុនា ។ លោក​ឧត្តមសេ​នីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​២​សៀ​ល​ថ្ងៃ​ដដែល​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ធាតុអាកាស​លើ​ផ្ទៃសមុទ្រ​មាន​ភាព អួរ​អាប់​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ខ្យល់​បោកបក់​បង្គួរ និង​មាន​រលក​បង្គួរ​នៅ​ចន្លោះ​កោះ​ថាស​ ទៅ​កោះ​រ៉ុ​ង​សន្លឹម ។

ក្នុង​ស្ថានភាព​បែប​នេះ ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទេ​ចរណ៍ និង​នគរបាល​ចរាចរ​ផ្លូវទឹក​ឲ្យ​ពង្រឹង​តាម​គោលដៅ និង​ណែនាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​តាម​តំបន់ឆ្នេរ​កម្សាន្ត​នានា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​ចុះ​មុជទឹក​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ និង​ហាម​មិន​ឲ្យ​កុមារ​តូច​ៗ​អាយុប្រមាណ​៧​ឆ្នាំ​ចុះ​មុជទឹក​លេង​ឡើយ ។ ដោយហេតុ​ថា នេះ​ជា​រដូវភ្លៀង​អាច​មាន​រលក​ធំ​ៗ ខ្យល់​បក់​ខ្លាំង​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។
ចំណែក​នៅ​តាម​បណ្តា​កោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង​ចុះ​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ទូក​នេសាទ ទូក​ដឹក​ទំនិញ និង​ទូក​ដឹក​អ្នក​ទេសចរណ៍​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ភ្លៀង ខ្យល់​ឬ​រលក​ខ្លាំង ។

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​សូម​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអស់​ដើម្បី​បង្ការ​ផុត​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ ។អ្នក​បើកបរ​ទូក​នេសាទ​ឈ្មោះ យ៉ែ​ម ជា បាន​ឲ្យ​ដឹង​ពី​ការ​ជាប់​កឿង​ទូក​នេសាទ​ក្បែរ​កោះ​ថាស​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​២ រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ទូក​នេសាទ​មួយ​គ្រឿង​បាន​ខូច​ម៉ាស៊ីន នៅ​ពេល​កំពុង​នេសាទ​ក៏​បាន​ហៅ​គ្នា​តាម​វិទ្យុទាក់ទង​រក​ទូក​នេសាទ​មួយ​គ្រឿង​ទៀត​មក​ជួយ​អូស​គ្នា ។

ខណៈ​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​ខ្លាំង​បង្ក​ជា​រលក​សមុទ្រ រុញ​ទូក​ទាំង​ពីរ​ដែល​កំពុង​អូស​គ្នា​មក​ដល់​ចំណុច​ក្បែរ​កោះ​ថាស ហើយ​រលក​ក៏​បាន​រុញ​ទូក​បោក​ជាប់​ទៅ​នឹង​ល្បាក់​ថ្ម​នៅ​កោះ​ថាស នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ។ ក្នុង​ករណី​នេះ​បណ្តាល​ឱ្យ​អ្នកបើកបរ​ទូក​និង​កម្មករ​នេសាទ​ដែល​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់ ជាប់​នៅ​លើ​ទូក​នោះ​ផង​ដែរ និង​បាន​ប្រកាស​រក​ជំនួយ​អន្តរាគមន៍ ។ករណី​នេះ​លោក​ឧកញ៉ា​ទៀ វិចិត្រ​ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា ក្រុម​អូ​ប័​រ​ល្បឿន​លឿន​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​កំពុង​ចាត់ចែង​ចេញ​ទៅ​គោលដៅ​នោះ​ហើយ ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ