ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោះទ្វារបន្ទប់ស្ត្រីម្នាក់​តែ​មិន​បើក លុះជិត១​ម៉ោងនាំគ្នាគាស់បង្អួចចូលមើលផ្អើល​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ត្រូវបានគេអះអាង​ថា មានជំងឺ​ប្រចាំកាយ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត​ ​ទើប​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ​ទាំង​មាន​ជំងឺ​ លុះ​ធ្វើការ​មិន​ទាន់​បាន​មួយ​ខែ​ផង​ ស្រាប់តែប្រទះឃើញ​ដេកបាត់បង់ជីវិត​​​នៅ​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩​ ខែមិថុនា​…

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ត្រូវបានគេអះអាង​ថា មានជំងឺ​ប្រចាំកាយ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត​ ​ទើប​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ​ទាំង​មាន​ជំងឺ​ លុះ​ធ្វើការ​មិន​ទាន់​បាន​មួយ​ខែ​ផង​ ស្រាប់តែប្រទះឃើញ​ដេកបាត់បង់ជីវិត​​​នៅ​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២០ នៅចំណុច​ផ្ទះ​ជួលមួយកន្លែង ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ស្ត្រីរងគ្រោះ​​ខាងលើ​មានឈ្មោះ ខយ លឿយ អាយុ​៤១​ឆ្នាំ មុខរបរ​ជា​កម្មការិនី​​រោងចក្រ ស្នាក់​នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង​ថ្មី ស្រុក អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ព័​​ត៌​មាន​ពី​ស្ត្រី​ម្នាក់​ត្រូវជា​មិត្ត​ភ័ក្ដិ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​​មាន​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត ដោយ​មានកូន​៣​នាក់​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផងដែរ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត និ​ង​ជំពាក់​​ប្រាក់​​អង្គការ ក៏​​បាន​លា​ក្រុម​គ្រួសារ​មក​រក​ការងារ​ធ្វើ​នៅ​ឯ​ភ្នំពេញ​ ដើម្បី​​​បាន​​​ប្រាក់ខែ​យកទៅ​ជួយ​ក្រុម​គ្រួសារ ​ប៉ុន្តែ​ជា​​អកុសល​ធ្វើការ​បាន​មិន​ទាន់​បាន​មួយ​ខែ​ផង​ ​ស្រាប់តែ​ស្ត្រីរងគ្រោះ​បាន​បាត់បង់ជីវិត​​ចោល​កូន​ និ​ង​ក្រុម​គ្រួសារ​យ៉ាង​អាណោចអាធ័ម​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​​ថា នៅ​មុន​ពេល​កើតហេតុ ​កាលពី​​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃកើតហេតុ​ គាត់​បាន​រៀបចំ​ទៅ​ធ្វើការ តែ​ស្ត្រី​​រងគ្រោះ​ប្រាប់​ថា​មិនសូវ​ស្រួលខ្លួន​​ចង់​សុំ​សំរាក​មួយ​ព្រឹក ​ក្រែង​​បាន​ធូរស្បើយ ។ ​នៅ​ពេលគាត់​​ទៅ​ធ្វើការ​បាត់ មិនឃើញ​ស្ត្រី​​រងគ្រោះ​មក​ធ្វើការនោះទេ​ ​លុះដល់វេលា​​ម៉ោង​កើតហេតុ មិត្ត​ភក្ដិ​ដែល​​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​បាន​មក​ពី​ធ្វើការ​វិញ ឃើញ​បន្ទប់​ចាក់សោ​​ពី​​ខាងក្នុង ក៏​​បាន​គោះ​ទ្វារ​ តែ​មិន​បើក រហូត​អស់​រយៈពេល​ជិត​១​ម៉ោង ​ក៏​បាន​មើល​តាមចន្លោះ​បង្អួច​ឃើញ​ស្ត្រីរងគ្រោះ​ដេកនៅ​ជិត​មាត់ទ្វារ ក៏​ហៅ​ម្ចាស់ផ្ទះ​មក​គាស់​បង្អួច​ចូលមើល ទើប​ដឹងថា ​ស្ត្រីរងគ្រោះ​បានបាត់បង់ជីវិត​បាត់​ទៅ​ហើយ ។

តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ ​ម្ចាស់ផ្ទះ​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​មក​មើល​នៅ​ទីតាំង​កន្លែង​កើតហេតុ និ​ង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពីពិនិត្យ​រួច​ សព​ស្ត្រីរងគ្រោះ​​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នឹង​ផ្នែក​ជំនាញ​ចក្ខុ​បាន​ប្រគល់​​អោយ​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ