ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO បញ្ជូន​ក្រុមការងារ​ទៅ​ចិន សិក្សា​​ឱ្យ​ច្បាស់​ពី​កំណើត​របស់​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក…

ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​បញ្ជូន​ក្រុមការងារ​មួយ​ក្រុម ទៅ​ប្រទេស​ចិន ដើម្បី​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​មេរោគ​កូ​វី​ដ​១៩ ចាប់ផ្តើម​កំណើត​។

លោក Tedros បាន​និយាយ​ថា ៖ ««​ការ​ដឹង​ពី​ប្រភព​នៃ​វីរុស គឺ​ពិតជា​សំខាន់​ណាស់​។ យើង​អាច​រក​ឃើញ​វីរុស​បាន​កាន់តែ​ប្រសើរ នៅ​ពេល​យើង​ដឹង​អ្វី​ៗ​ទាំងអស់​អំពី​វីរុស រួម​ទាំង​របៀប​ដែល​វា​ចាប់ផ្តើម​។ យើង​នឹង​បញ្ជូន​ក្រុម​មួយ​ទៅ​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ត្រៀម​ធ្វើការ​លើ​រឿង​នេះ​»​។

លោក​អគ្គនាយក បាន​និយាយ​ថា គាត់​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​នេះ នឹង​នាំ​ឱ្យ​មានការ​យល់​ដឹង​អំពី​របៀប​ដែល​វីរុស​បាន​ចាប់ផ្តើម និង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន សម្រាប់​ពេល​អនាគត​ដើម្បី​រៀបចំ​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ពិភពលោក​មាន ១០,៣០៧,៩៨២​ករណី ករណី​ស្លាប់​សរុប ៥០៥,៦០៨​ករណី និង​ករណី​ជា​សះស្បើយ ៥,៥៩០,៩៦៦​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ