ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​បរិសុទ្ធ​នៃ​អ្នកបួស​ព្រោះ​មិន​ជាប់បំណុល

3 ឆ្នាំ មុន

វត្ថុកាម​ក្រី កិលេស​កាម​ក្តី​រមែង​មាន​រស​ឆ្ងាញ់ ជាទី​ត្រេកអរ​រីករាយ​នៃ​ចិត្ត តែ​កាម​នេះ​ពិត​មាន​ពិសពុល​ពេក​ណាស់​តែង​ញាំញី​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ផ្សេង​ៗ ។ ដោយសារ​តែ​ឃើញ​នូវ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ ឱ្យ​ផល​ជា​ទុក្ខ​យ៉ាងនេះ​ហើយ ទើប​កុលបុត្រ​ចេញ​ចាក​ផ្ទះសម្បែង​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​យល់​ថា ភាព​ជា​សមណៈ…

វត្ថុកាម​ក្រី កិលេស​កាម​ក្តី​រមែង​មាន​រស​ឆ្ងាញ់ ជាទី​ត្រេកអរ​រីករាយ​នៃ​ចិត្ត តែ​កាម​នេះ​ពិត​មាន​ពិសពុល​ពេក​ណាស់​តែង​ញាំញី​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ផ្សេង​ៗ ។

ដោយសារ​តែ​ឃើញ​នូវ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ ឱ្យ​ផល​ជា​ទុក្ខ​យ៉ាងនេះ​ហើយ ទើប​កុលបុត្រ​ចេញ​ចាក​ផ្ទះសម្បែង​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​យល់​ថា ភាព​ជា​សមណៈ មិនសូវ​ខុស​ភ្លាត់ ជា​ភេទ​ដ៏​ប្រសើរ​លើសលប់ និង​ជា​ភេទ​មិន​ជាប់បំណុល​អ្វី​ឡើយ ។

កុលបុត្រ​បួស​ដោយ​សទ្ធា បាន​ប្រតិបត្តិ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ដ៏​តឹងរ៉ឹង បព្វជ្ជា​របស់​កុលបុត្រ​មិន​មានទោស បរិភោគ​ភោជន​ដែល​មិន​មាន​បំណុល ជា​ភេទ​ដ៏​ប្រសើរ ។

អ្នកបួស​ឃើញ​នូវ​កាម​ទាំងឡាយ​ហាក់ដូចជា​ភ្លើង​កំពុង​តែ​ឆេះ​សព្វ​ប្រាណ​ហើយ ឃើញ​នូវ​ជា​តរូប ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិ​សន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ព្រោះតែ​ឃើញ​នូវ​ទោស​នេះឯង ក៏​បាន​ដ​ល់​នូវ​សេចក្តី​សំវេគ​ក្នុង​កាលនោះ ហើយ​ស្វែងរក​សេចក្តីសុខ​ដោយ​ការ​ប្រតិបត្តិ​ធម៌​ដ៏​ស្ងា​ម​ស្ងាត់ ។

កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​អស់ហើយ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ