ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចាងហ្វាង​ផលិតកម្ម​មួយ​ពន្លះ ស្រី​ស្អាត Love Riya ដោយ​វ៉ៃ​ផង អង្អែល​​​​ក្បាល​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ចង់​មានការ​បង្ហាញ​ច្បាស់​ស្តី​ពី​សវ​តា នៃ​បទ​មួយ​របស់​តារា​ហ្វេ​ស​ប៊ុ​ក Love Riya បាន​លើកយក​មក​បកស្រាយ​ឱ្យ​មហាជន​បាន​ជ្រាប​ពី​ឬ​ស​គល់​។ ភ្លាម​ៗ​នោះ ចាង​ហ្វាង​ផលិតកម្ម អង្គរវត្ត…

រាជធានី​ភ្នំពេញ ៖ ដោយ​ចង់​មានការ​បង្ហាញ​ច្បាស់​ស្តី​ពី​សវ​តា នៃ​បទ​មួយ​របស់​តារា​ហ្វេ​ស​ប៊ុ​ក Love Riya បាន​លើកយក​មក​បកស្រាយ​ឱ្យ​មហាជន​បាន​ជ្រាប​ពី​ឬ​ស​គល់​។ ភ្លាម​ៗ​នោះ ចាង​ហ្វាង​ផលិតកម្ម អង្គរវត្ត បាន​ផ្ទុះ​ប្រតិកម្ម វ៉ៃ​ផង អង្អែល​ផង ទៅ​លើ​ស្រី​ស្អាត រី​យ៉ា ដែល​ច្រៀង​បទ​ចាស់ ដោយ​មិន​បាន​ជ្រាប​ពី​ប្រភព​នៅ​ពីក្រោយ​យ៉ាងណា ខ្លះ​មុន និង​មាន​បទ​ចម្រៀង​កម្សត់​មួយ​នេះ​ផុស​ឡើង​បាន​។

យ៉ាងណា​ក៏​មានការ​សរសើរ​ខ្លះ​ៗ​ពី​សំណាក់​ទស្សនិកជន​មួយ​ចំនួន ដែល​យល់​ថា រី​យ៉ា រវល់​រកស៊ី​យ៉ាងណា ក៏​ឆ្លៀត​រំលេច​ស្នាដៃ​សិល្បៈ ដើម្បី​លើក​ស្ទួយ​។ នេះ​ចាត់​ទុក​ថា ជា​បទ​ពិសោធន៍​មួយទៀត​ដែល នាង​ទទួល​បាន​ដើម្បី​កែខៃ ព្រោះ​ទម្រង់​ខ្លះ យើង​គិត​ថា ជា​ផ្លូវ​ល្អ ត្រឹមត្រូវ តែ​អាច​មាន​ភាព​ឆក​ល្វែង​ដោយ​មិន​បាន​ជ្រាប​មុន ក៏​ចេញ​ជា​សញ្ញា​ថ្មី ទាំង​មិន​បាន​តាំងចិត្ត​។

សំ​ណេ​រ​ជា​ច្រើន​ពាក្យ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ផលិតកម្ម អង្គរវត្ត បាន​សរសេរ ប្រាប់​ដល់ រី​យ៉ា ផ្អែម​ផង ប្រៃ​ផង ហៅ​ថា​ភាសា​វ៉ៃ មិនដឹង​ខ្លួន ថា «Help like and share
Help like to share to @love riya ក្នុង​នាម​ខ្ញុំ​ជា​ចាងហ្វាង​ផលិតកម្ម សូម​ជំរាបសួរ​ក្មួយ​ស្រី Love Riya Official ខ្ញុំ​ឃើញ​ក្មួយ​ស្រី​តាម Facebook ក្មួយ​មាន​សម្រស់​ដ៏​ស្រស់​ស្អាត សំដី​ដ៏​ទន់ភ្លន់ ពេល​ណា​ក្មួយ​និយាយ​ម្ដង​ៗ​លាយ​ដោយ​ញញឹម​ជាប់​ជា​និច្ច សំឡេង​ពីរោះ​ដូច​សត្វ​សារិកា ហើយ​ជា​សត្វ​ស្លូតបូត​ថែម​ទៀត មានសម្បត្តិ​ទ្រព្យ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ដែល​ព្រះ​ប្រទាន​ឲ្យ​នាង នាង​បាន​ធ្វើ​អំណោយ​យ៉ាងច្រើន​»​។

ចាងហ្វាង​ផលិតកម្ម​ខាងលើ​បន្ត​ថា «​នាង​បាន​ដើរ​តាម​ក្រិត្ត​វិន័យ​របស់​ព្រះ​អង្គ​ម្ចាស់​ហើយ ប៉ុន្តែ​នាង​នៅ​ខ្វះ​ម្យ៉ាង​ដែល​ទ្រង់​ចង់បាន​ជាង​របស់​ដែល​នាង​បាន​ធ្វើ​រាល់ថ្ងៃ ( គឺ​សេចក្ដី​សច្ចៈ​ទៀង​ត្រង់ ) ការ​ពិត​នៅ​តែ​ពិត ទោះបី​រូបយើង​ខំ​សំដែង​យ៉ាងណា​ក៏​ដោយ ថ្ងៃនេះ​គេ​មិនដឹង ព្រះ​មាន​វិញ្ញាណ សូ​ម្បី​សក់​មួយ​សរសៃ​ក៏​ទ្រង់​ត្រាស់​ដឹង ជា​ពិសេស​គឺ​យើង​ជា​អ្នក​ធ្វើ គឺ​ដឹង សំរាប់​អ្នក​ដទៃ​ថ្ងៃនេះ​មិនដឹង​ថ្ងៃក្រោយ​គង់តែ​គេ​ដឹង​។ ក្មួយ​ស្រី​របស់​អ្វី​ៗ ដែល​ក្មួយ​ស្រី​មាន​គ្រប់គ្រាន់​ណាស់​ហើយ បើ​ក្មួយ​ចង់​ល្បី​សូម​ក្មួយ​គិត​ថា ក្មួយ​ល្បី​រួច​មក​ហើយ​ថែម​ទាំង​មាន​អ្នកគាំទ្រ​រាប់​លាន​អ្នក»។

ចាងហ្វាង​ផលិត​ខាងលើ​បន្ត​ទៀត​ថា «​បទ​ដែល​ក្មួយ​យក​មក​ច្រៀង​នឹង គឺ​របស់​ផលិតកម្ម ក្នុង​រឿងភាពយន្ត​ជីវិត​ក្រោម​ភ្លើងពណ៌​, ចំណងជើង​ពិត ៖ តាំងចិត្ត​មិន​អោយ​ចាញ់​ស្នេហ៍ ដែល​ចាងហ្វាង​អ្នកស្រី YEVETTE SAM ដឹកនាំ​សំដែង ដោយ​លោក ហ្វៃ​សំអាង ច្រៀង​ដោយ​អ្នក​នាង អ៊ុ​ន សូ​ផល ។ ខ្ញុំ​យល់​ថា នាង​ដឹង ក្រុមហ៊ុន​កុន​នីមួយ​ៗ គេ​ចំណាយ​លុយ​និង​ពេលវេលា​យូរណាស់​ទំ​រាំ​បាន​ចេញ​ជា​ភាពយន្ត ។ ហើយ​មួយ​តំណរ​ទៅ​មួយ​តំណរ ទោះ​មាន ទោះ​ក្រ ស្ដេច​មហាសេដ្ឋី មាន​ប្រាជ្ញា ឫ​ល្ងង់ខ្លៅ រូបល្អ ឫ​អាក្រក់ ផ្លូវ​ដើរមក​ក្នុង​ផែនដី គឺ​ផ្លូវ​តែ​មួយ គឺ​យើង​ដើរ​ជាមួយ​គ្នា គឺ​មានដំណើរ ពេល​ត្រឡប់​ទៅ​វិញ​ក៏​ដើ​តាម​ផ្លូវ​តែ​មួយ​គ្នា គឺ​សេចក្ដីស្លាប់ ពេល​យើង​កើត​ក៏​មិន​បាន​យក​អ្វី​មក​ជាមួយ ពេល​ត្រឡប់​ទៅ​វិញ​ក៏​មិន​បាន​យក​អ្វី​ៗ​ដែល​យើង​ខំ​រក​ក្រោម​កំ​ដៅ​ថ្ងៃ​ទៅ​ជាមួយ​យើង​ផង​ដែរ​»​។

ចាងហ្វាង​បន្ត​ទៀត​ថា «​ឲ្យ​ខ្ញុំ​សូមទោស​ក្មួយ​ស្រី RIYA បើ​ពាក្យ​ណាមួយ​របស់ខ្ញុំ​មិន​គប្បី សូម​នាង​កុំ​ប្រកាន់​ខឹង សូម​អរគុណ ខ្ញុំ​ចង់​និយាយ​សរុប​ទៅ​ថា ក្មួយ​ទាំងអស់​តាំង​ក្មួយ​ស្រី​riya ដែល​គេ​ផលិត​ក្រុមហ៊ុន​មួយ​នឹង​មួយ ចំណែក​លុយ​ច្រើន​ណាស់​សម្រាប់​អ្នក​សរសេរ​ចម្រៀង​សរសេរ​កុន​មួយ​នឹង​មួយ​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ម៉េច​ឱ្យ​រឿង​ឲ្យ​ល្អមើល ធ្វើ​អី​ឲ្យ​ពាក្យ​ឱ្យ​ល្អ​ស្ដាប់ គេ​ចំណាយ​ពេលវេលា​ច្រើន​ណាស់ ដើម្បី​ឲ្យ​បទ​ចម្រៀង​មាន​អត្ថន័យ ហើយ​មាន​មនោសញ្ចេតនា​។

នៅ​ទី​បញ្ចប់​ខ្ញុំ អរគុណ​ចំពោះ​អ្នក​ដែល​បាន​អាន​អត្ថបទ​របស់ខ្ញុំ និង​អ្នក​ដែល​គាំទ្រ​ក្មួយ​ស្រី RIYA . ខ្ញុំ​អ​ធិ​ស្នាន​ដល់​ព្រះ​ជា​ម្ចាស់ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​រាល់គ្នា​ដែល​រស់នៅ​លើ​ផែនដី គ្រាន់តែ​បណ្តោះអាសន្ន សូម​ទ្រង់​សង្គ្រោះ​យើងខ្ញុំ​គ្រប់​គ្នា គ្រួសារ​យើង បងប្អូន​យើង មិត្តភក្តិ​ល្អ មិត្តភក្តិ​អាក្រក់ សត្រូវ​ក៏​ដោយ កុំ​ភ្លេច​ថា ជីវិត​ដូច​ជា​ចំហាយ​ទឹក​ទេ​។ ម្សិល​ម្ងៃ​យើង​កូន​ក្មេង ម្សិលមិញ​យើង​មានគ្រួសារ ថ្ងៃនេះ​យើង​មាន​កូ​មាន​ចៅ ថ្ងៃស្អែក​យើង​បាន​លាចាក​ចេញពី​ផែនដី​នេះ មួយ​តំណរ​ទៅ​មួយ​តំណរ តំណរ​ក្រោយ​មិន​អាច​ចង​ចាំ​តំណរ​មុន​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ