ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​អស់ហើយ​! ត្រឹម​មួយ​ប្រាវ​អស់​៣០​ខ្នង​ផ្ទះ​នៅ​ស្រុក​ទឹកឈូ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អស់​មិន​តិច​ទេ​ខ្យល់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ដោយនៅ​ថៃ្ង​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​រសៀល មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឲ្យ​មានការ​ប៉ើង​ដំបូលផ្ទះ ជា​ច្រើន​នៅ​ឃុំ​ព្រែក​ត្នោត…

ខេត្តកំពត ៖ អស់​មិន​តិច​ទេ​ខ្យល់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ដោយនៅ​ថៃ្ង​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​រសៀល មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឲ្យ​មានការ​ប៉ើង​ដំបូលផ្ទះ ជា​ច្រើន​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នាយ​ប់​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៥​ខ្នង និង​រលំ​ទាំងស្រុង​ចំនួន​០៥​ខ្នង សរុប​ចំនួន​៣០​ខ្នង នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​២៤ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កាត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​៕