ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទុង​ប្រផេះពេលពេញវ័យ គេសម្គាល់ទៅលើអ្វីខ្លះ ?

3 ឆ្នាំ មុន

រួម​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​ សត្វ​ទុង​ប្រផេះ Spot-billed Pelican ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់ដីសើម ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ និង​មាន​ច្រើន​នៅ​បឹង​ទន្លេសាប ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ…

រួម​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​ សត្វ​ទុង​ប្រផេះ Spot-billed Pelican ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់ដីសើម ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ និង​មាន​ច្រើន​នៅ​បឹង​ទន្លេសាប ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ

ក្រសួង​បាន​បញ្ជាក់​ថា បក្សី​ទុង​ប្រផេះ​មាន​ទំហំ​ពី​១២៧-១៤០​សង់ទីម៉ែត្រ ហើយ​ពេល​ពេញ​វ័​ញ​បន្ត​ពូជ គេ​អាច​សម្គាល់​មាន​មាឌធំ ខ្លួន​ស -​ប្រផេះ ចំពុះ​ធំ​វែង​ដែល​ចំពុះ​ក្រោម​រាង​ជា​ថង់ នៅ​លើ​ចំពុះ និង​ថង់​មាន​អុជ​ៗ​ខ្មៅ​ពាសពេញ ។

ចំណែកឯ​នៅ​រដូវ​មិន​បន្ត​ពូជ គេ​សម្គាល់​នៅ​លើ​ចំពុះ និង​ថង់​គ្មាន​អុជ​ៗ​ខ្មៅ​ទេ ។ បក្សី​ប្រភេទ​នេះ រស់នៅ​តាម​បឹង ត្រពាំង ទឹកប្រៃ​មាត់សមុទ្រ ស្ទឹងធំ​ៗ វាលភក់ តំបន់​វាលទំនាប​។ ចំណែកឯ​ការ​បន្ត​ពូជ គឺ​ចាប់ពី​ខែសីហា រហូត​ដល់​ខែឧសភា ៕