ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​មានបាន​ឱ្យ​សម្លា.ប់​អាចារ

3 ឆ្នាំ មុន

អ្នកមាន​ព្យាយាម អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​មាន ត្រជាក់ ក្ដៅ និង​ហានិភ័យ​ផ្សេង​ៗ​គឺ មិន​ខ្ជិលច្រអូស​នោះ ភាព​ជោគជ័យ​ក្នុង​ជីវិត​ប្រាកដជា​មាន ដូច​បុរាណ​ភាសិត​ថា បើ​ចង់​ចេះ ចង់​មាន…

អ្នកមាន​ព្យាយាម អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​មាន ត្រជាក់ ក្ដៅ និង​ហានិភ័យ​ផ្សេង​ៗ​គឺ មិន​ខ្ជិលច្រអូស​នោះ ភាព​ជោគជ័យ​ក្នុង​ជីវិត​ប្រាកដជា​មាន ដូច​បុរាណ​ភាសិត​ថា បើ​ចង់​ចេះ ចង់​មាន ចង់បាន ឲ្យ​សម្លាប់​អាចារ ។ អាចារ​ក្នុង​ទី​នេះ​គឺ​អាចារៈ សំដៅយក​មារយាទ​អន់ មារយាទ​ខ្ជិលច្រអូស​គឺ​កោស​ជ្ជៈ សម្លាប់​អាចារ​បាន ជីវិត​នឹង​ភ្លឺ​ថ្លា ។

ព្រោះថា ការ​ខ្ជិលច្រអូស​នេះ បើ​មាននៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹកនាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុសផ្លូវ ដឹកនាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់យ៉ាង​ពេញ​មួយ​ជីវិ​ត បានជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​អាចារ​គឺ​មារយាទ​ថោកទាប​នេះ គប្បី​បោះបង់​ចោ​ល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់យ៉ាង​សម្រាប់​ជីវិត​ហើយ ។

ការ​ខ្ជិលច្រអូស​នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វា​នាំ​ឲ្យ​ថោកទាប នាំ​ឲ្យ​ក្រីក្រ នាំ​ឲ្យ​សៅហ្មង​គ្រប់យ៉ាង គឺ​មិន​អាច​ធ​ន់​​នឹង​ជីវិត​បាន​ឡើយ ។

កាលបើ​លះបង់​កោស​ជ្ជៈ​ចេញ ហើយ​ត្រូវ​ប្រឹងប្រែង​បំពេញ​កិច្ចការ​គ្រប់យ៉ាង ត្រូវ​មានគំនិ​ត​ច្នៃប្រឌិត​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុផល​គ្រប់យ៉ាង ប្រកបដោយ​បញ្ញា និង​ការ​ចងមិត្ត​ផង​ដែរ នោះ​ភាព​សុខដុម​រម្យ​នា​នៃ​ជីវិត​ប្រាកដជា​កើត​មាន​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ