ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បង្កើន​ការ​ប្រយ័ត្ន​ចំពោះ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១ ដល់​៧​កក្កដា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់ ៧ ខែកក្កដា តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​មាន​បាតុភូត​ធម្មជាតិ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់ ៧ ខែកក្កដា តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​មាន​បាតុភូត​ធម្មជាតិ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បក់​ខ្លាំង​ជាមួយ នឹង​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​បង្កើត​ឱ្យ​មាន​ឥទ្ធិពល​នៅ​លើ​ប្រទេស​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ព័ត៌មាន​ផ្នែក​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​ដែរ ។ ចំណែក​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន និង​អាច​មាន​ភ្លៀង​ធ្លាក់ រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ហើយ​តំបន់​នៅ​បណ្ដាល​ខេត្ត​ជាប់មាត់​សមុទ្រ​វិញ​ក៏​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ប្រជា​នេសាទ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដូច​ជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើត​មាន​ជាយថាហេតុ​នៅ​ពេល​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ