ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ ជិត​២​ម៉ឺន​នាក់​ក្នុង​២៤​ម៉ោង


ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​កើនឡើង​ខ្លាំង​បំផុត​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ដោយ​មាន​អ្នក​ឆ្លង​ថ្មី ចំនួន​ជិត ២​ម៉ឺន​នាក់ កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​រដ្ឋ​ជា​ច្រើន​បាន​រៀបចំ​ការ​ចាក់សោ​ការពារ​ផ្នែក​ខ្លះ ឬ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​។ ក្នុង​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ ប្រទេស​ឥណ្ឌា មានការ​កើនឡើង​ចំនួន​ជិត ១០០.០០០​។

ករណី​នេះ​បើ យោង​តាម​ក្រសួងសុខាភិបាល​។ សរុប​មក​ប្រទេស​នេះ​បាន​បញ្ជាក់​ថា​មាន ៥៤៨.៣១៨ ករណី ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស ដែល​រង​ផល​ប៉ះពាល់​អាក្រក់​ទី​បួន​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​រុ​ស្ស៊ី​។ ចំនួន​អ្នក​ស្លាប់​នៅ​ឥណ្ឌា​មាន​ដល់ ១៦ ៤៧៥ នាក់​។ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ លើ​ពិភពលោក​ឡើង ជាង​១០​លាន​នាក់​ហើយ ខណៈ​ដែល​អ្នក​ស្លាប់​សរុប​មាន​ជាង​កន្លះ​លាន​។ កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រយ័ត្ន ទោះបី​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ស្លាប់ ដោយ​កូ​វី​ដ​-១៩​ក្តី​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ