ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO A92 ទទួលការគាំទ្រភ្លូកទឹកភ្លូកដី មិនកក់ទុកមុនប្រយ័ត្នស្តាយក្រោយ តម្លៃកក្រើក 279$ តែកាមេរ៉ា AI 4 ទំហំ 48MP រ៉េមធំ 8GB រ៉មធំ 128GB ថ្មធំ 5000mAh ត្រូវចិត្ត រីកបេះដូង (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ​ OPPO ដ៏ល្បីល្បាញ និងឈរលំ ដាប់លេខ 1 នៅកម្ពុជា បានធ្វើការដាក់សម្ពោធតាមអនឡាញនូវស្មាតហ្វូនម៉ូដែលថ្មីត្រកូល…

រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ​ OPPO ដ៏ល្បីល្បាញ និងឈរលំ ដាប់លេខ 1 នៅកម្ពុជា បានធ្វើការដាក់សម្ពោធតាមអនឡាញនូវស្មាតហ្វូនម៉ូដែលថ្មីត្រកូល A គឺបងធំ OPPO A92 នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO និងតាមបណ្តាហ្វេសប៊ុកផេកសារព័ត៌មាន និងដៃគូសហការណ៌ធំៗ ក៏ដូចជាហ្វេសប៊ុកតារាល្បីៗ ដោយមានការ shares, comments ផ្អើលពេញ​​ new feed កាលពីយប់មិញនេះ ។

តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាគេនិយាយថា OPPO A92 គឺពិសេស មហាពិសេ ស ដោយមានពាក្យស្លោក “លំដាប់ A គ្រប់ពេល“? ចម្លើយនោះគឺ ក៏ព្រោះតែ OPPO A92 មាន AI ​កាមេរ៉ា 4គ្រាប់ទំហំ 48MP លំដាប់ A កំពូលល្បឿនខ្លាំងលំដាប់ A ជាមួយ នឹង  RAM ធំ ROM ​​​ធំលំដាប់​​ A និងថាមពលថ្មខ្លាំងលំដាប់ A ដែលមានការចូលរួមពីតារាល្បីៗ ពិធីករ ពិធីការិនី ពេញនិយមដូចជា លោក ជា វណ្ណារិទ្ធ អ្នកនាង សុខ សោម៉វត្តី និងតារាក្រម៉ិចក្រមើម លោក ​ហេង វាសនា កញ្ញា សាឡាត់ ស្រីឡាង  និងអ្នកថតបែបកំប្លែងម្នាក់ផងដែរ ដែលញុំាងឲ្យផ្ទាំងទស្សនីយភាពវីដេអូថតរូបបែបកំប្លែង និងការពន្យល់បង្ហាញ ដែលមានរយៈពេលជិត 1 ម៉ោងនេះ រឹតតែទាក់ទាញ ជក់មើលពីដើមរហូតដល់ ចប់មិនព្រិចភ្នែក ។

បើតាមវីដេអូរបស់វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន និងជា Product Manager ប្រចាំក្រុមហ៊ុន OPPO កម្ពុជា បាននិយាយថា OPPP A92 ដែលល្បីថតស្អាតមិនចាំបាច់ Edit នោះក៌ព្រោះតែមានកាមេរ៉ាខ្លាំងបែបអាជីព ចំណែក RAM​, ROM ធំមិនធម្មតាមែន  រាងក៌ច្រឡឹង ពណ៌ក៌ពេញនិយម ថាមពលថ្មធំខ្លាំង ឈប់ខ្វល់ពីទូរស័ព្ទក្តៅ និងឆាប់អស់ថ្មទៀតឡើយ។

OPPO A92 មានសមត្ថភាពខ្លាំងលំដាប់ A គ្រប់ពេលបែបនេះ ទើបធ្វើឲ្យកក្រើក ល្បីរន្ទឺ ភ្លូកទឹក ភ្លូកដី ដោយសារតែមានកាមេរ៉ាទំហំធំ ថតស្អាត ទាក់ទាញ ថែមទាំងមានមុខ ងារថតរូបច្បាស់ពេលយប់ ថតស៊ែលហ្វីសាហាវ ត្រូវចិត្តមិត្តយុវវ័យ ។ រីឯកម្លាំង និងល្បឿនវិញ លឿនអស់ស្ទះ រលូនម៉ាពេញចិត្ត ដោយ RAM8GB + ROM 128GB ងាយស្រួលលេងហ្គេមរហូន និងបើកកម្មវិធីច្រើនដោយមិនខ្លាចគាំង ឬយឺតឡើយ ។ អ្វីដែលកាន់តែពិសេសគឺ រចនាបថរូបរាងថ្មី ស្អាត ប្លែក ទាក់ភ្នែក ចែងចាំងដូចពន្លឺផ្កាយប្រដេញ ។

តោះទស្សនាវីដេអូខាងក្រោមនេះ បើខកខានមិនបានមើលកាលពីយប់មិញ ៖

https://www.youtube.com/watch?v=lNOiVVG2evs

បើនិយាយអំពីកាមេរ៉ាថតស្អាត នរណាមិនដឹង មិនល្បី កុំជោរ AI កាមេរ៉ា 4​​គ្រាប់ទំហំ 48MP របស់ OPPO ដែលលេននីមួយៗមានលក្ខណៈពិសេសខុសៗគ្នា ។ ដោយកាមេរ៉ាមេមានទំហំ 48MP ធ្វើឲ្យគុណភាពរូបភាពច្បាស់ ទាក់ទាញ និងបង្កើនភាពស្រស់ស្អាតថែមមួយកម្រិតទៀត ។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាពនាពេលយប់បានយ៉ាងច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ផងដែរ ។ ចំណែកឯ លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចធ្វើឲ្យលោកអ្នកថតរូបបានក្នុងកម្រិត 119o បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ទេសភាពទ្រវែងពេញភ្នែក ថតឃើញរាងខ្ពស់ ជើងស្រឡូន ។ រីឯលេនថតរូបបែប Portrait មានទំហំ 2MP និងលេនថតរូបបែបសខ្មៅមានទំហំ 2MP ។ ក្រឡេកមកវិញ បើនិយាយពីកាមេរ៉ាខាងមុខស៊ែលហ្វីវិញ មិនធម្មតាជាមួយនឹងកាមេរ៉ាទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាព ស្អាត និងជំនួយសម្រស់មួយកម្រិតទៀត ដោយមិនចាំបាច់ edit ។

បើនិយាយពីថ្មវិញ គឺត្រូវចិត្ត ញញឹមខ្ជឹប មនុស្សភាគច្រើនចង់បានទូរស័ព្ទដែលមានថាមពលថ្មខ្លាំង ប្រើបានយូរ ។ ពេលនេះ OPPO A92 ជូនតាមសំណូមពរ ដោយថាមពលថ្មទំហំខ្លាំង 5000mAh ជាមួយនឹងប្រសិទ្ធភាពសាកថ្មលឿននោះលឿនកម្រិត 18W ដែលធ្វើឲ្យលោកអ្នកនឹងអស់ក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយឺត លែងខ្វល់អង្គុយចាំខាតពេលវេលាទៀតឡើយ ។ រឹតតែពិសេស OPPO A92 ក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងតាមរយៈខ្សែ OTG ផងដែរ ។

អ្វីដែលជាបំណងប្រាថ្នារបស់អតិថិជន ឬអ្នកចង់ដូរស៊េរីថ្មីៗ​នោះ គឺសមត្ថភាពកម្លាំង និងល្បឿនខ្លាំង ត្រូវម៉ាច់តែម្តងជាមួយនឹង OPPO A92 ស្តង់ដារលំដាប់​ A ពោលគឺ RAM ក៏ធំ ROM ក៏ធំ​ ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 665 បន្ថែមបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿនពេលប្រើនិងលេងហ្គេមផងដែរ ។ OPPO A92 មានទំហំផ្ទុកទិន្នន័យ ROM 128GB និង​​ RAM GB ជំនួយដល់ការបើកដំណើរការ និងចេញចូលកម្មវិធីច្រើន ឬបើកកម្មវិធីដំណាលគ្នា ក៏ដូចជាបើកហ្គេមផ្សេងៗទៀត ឲ្យកាន់តែមានភាពរហ័សទាន់ចិត្តតែម្តង​ មិនទាក់ មិនស្ទក់ មិនឧស្សាហ៍ re-start ។

ការរចនា និងពណ៌លំដាប់ A ពោលគឺឌីហ្សាញរាងស្រឡូន តូចច្រឡឹង ទាក់ទាញ ងាយស្រួលប្រើដោយដៃម្ខាង ជាមួយនឹងជម្រើស 2ពណ៌គឺ Shinning White (ពណ៌ ស លាយនឹងពណ៍ ផ្ទៃមេឃ) និងពណ៌ Twilight Black (ពណ៌ ខ្មៅ បែបរលើបរលោង) ដោយផ្នែកខាងក្រោយ ឌីហ្សាញបែប 3D ភ្លឺចែងចាំងដូចពន្លឺផ្កាយប្រដេញ​​​ ពិសេសជាមួយនឹងការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន គ្រាន់តែប៉ះ ឬចុចងាយៗ ។

This image has an empty alt attribute; its file name is 3bccbf3f4a2d8fcde0cd583644a94fdc.png

OPPO A92 ពិតជាមិនធម្មតាដោយកំពុងទទួលបានការគាំទ្រខ្លាំងជាមួយនឹងលក្ខណៈពិសេសៗ និងលំដាប់ A គ្រប់ពេល គឺមានតម្លៃត្រឹមតែ 279ដុល្លារប៉ុណ្ណោះ ។  ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ដល់ 04 ខែកក្កដា 2020 ដើម្បីក្លាយជាម្ចាស់របស់ស្មាតហ្វូនស៊េរី OPPO A92 នេះជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់​​​ A ផងដែរ។ ពោលគឺ កាដូសរុបមានតម្លៃរហូតដល់ 120ដុល្លារ រួមមាន កាតាបស្ពាយពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត ស៊ីមកាតស្មាត Brown លេខល្អ ជាមួយនឹងជាមួយគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល​ 24​សប្តាហ៍។

This image has an empty alt attribute; its file name is 41ed60a9176b25657cf516bc6ede8de8-1024x683.png

ឈប់! ឈប់ ! នៅមិនទាន់អស់ទេ ក្រុមហ៊ុន OPPO ក៏បានដាក់បង្ហាញផលិតផលថ្មីមួយទៀតគឺ កាសឥតខ្សែ OPPO Enco W11 ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែប៉ះនូវប៊ូតុងបញ្ជាលើកាស ដើម្បីចាក់ ឬបង្អាក់ បន្ថែម ឬបន្ថយសម្លេង ចុចទទួល និងចុចបិទ ។ ពិសេសស្តាប់តន្រ្តីពិរោះរណ្តំមធ្យម ងុំងាយស្រួលពាក់ប្រើប្រាស់និយាយទូរសព្ទ័ពេលបើកបរដោយមានតម្លៃត្រឹមតែ 49$​ ប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 0e6ee87134191b6190929d9355afa5e8-1024x1024.png

អ្វីដែលកាន់តែពិសេស អ្វីដែលកាន់តែអស្ចារ្យ អ្វីដែលធ្វើឲ្យអតិថិជនរង់ចាំឱកាសពិសេសនេះគឺ លោកអ្នកគ្រាន់តែធ្វើការជាវស្មាតហ្វូន OPPO A92 បូកជាមួយនឹងកាសឥតខ្សែ OPPO W11 គឺមានតម្លៃត្រឹមតែ 308$​ តែប៉ុណ្ណោះ​ សូមប្រញាប់រួសរាន់ឡើងចាំអង្គាល់ ទាន់ស្តុកមានកំណត់ ។

សរុបមកជាមួយនឹង OPPO A92 គឺលំដាប់ A គ្រប់ពេល ពោលគឺលក្ខណៈពិសេស រូបរាងក៏លំដាប់ តម្លៃពេញចិត្តចាក់ចំបេះដូងអ្នកប្រើ កាដូច្រើនសម្បើម ពណ៌​ទាក់ភ្នែកចែង ចាំង កាមេរ៉ាលំដាប់អ្នកថតរូបអាជីព AI 4គ្រាប់ ជាមួយនឹង RAM8GB + ROM128GB ថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយម៉ាឆ្ងាញ់ដៃ បាញ់ហ្គេមមិនប្រណី រកឯណាបាន?

បើចង់ដឹងអំពីលក្ខណៈពិសេសៗ ខ្លឹមៗ លំដាប់​ A គ្រប់ពេល លោកអ្នកអាចមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាដើម្បីឲ្យកាន់តែជ្រាបច្បាស់ ៕ អត្ថបទសហការ

https://www.youtube.com/watch?v=sFVIcXjEkAE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ