ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ធាតុអាកាស​លើ​ផ្ទៃសមុទ្រ​មេឃ​នៅ​តែ​មាន​ភាព​អួអាប់​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ខ្យល់​បក់​បង្គួរ និង​មាន​រលក​នៅ​ចន្លោះ​ឃ្ល​ង​បង្គួរ​។

ស្ថានភាព​បែប​នេះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទេ​ចរណ៍ និង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ឲ្យ​ពង្រឹង​តាម​គោលដៅ និង​ណែនាំ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​តាម​ឆ្នេរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ចុះ​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ​ត្រឹម​រយៈ​ចម្ងាយ​០៥​ម៉ែត្រ​ចុះ​, និង​បាន​ហាម​មិន​ឲ្យ​ក្មេង​តូច​ៗ​អាយុ​ប្រហែល​៧​ឆ្នាំ​ចុះចូល​លេង​ទឹក​ដោយហេតុ​ថា នេះ​ជា​រដូវភ្លៀង​អាច​មាន​រលក​ធំ​ៗ ខ្យល់​បក់​ខ្លាំង​ជាយថាហេតុ​។

ចំណែក​នៅ​តាម​បណ្តា​កោះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ចុះ​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ទូក​នេសាទ ទូក​ដឹក​ទំនិញ និង​ទូក​ដឹក​អ្នក​ទេសចរណ៍​តាម​សមុទ្រ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ភ្លៀង​ខ្យល់ ឬ​រលក​ខ្លាំង​។ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអស់​ដើម្បី​ចៀស​ផុត​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ