ភ្លៀងខ្យល់បក់ខ្លាំង រលកបោកទូ កម្មករ៥នាក់ធ្លាក់សមុទ្រ! ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះទាន់ពេល
ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៩ ខែមិថុនា…
ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៩ ខែមិថុនា…
ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង និងមានខ្យល់បោកបក់ខ្លាំង ធ្វើឲ្យទូកអូសសណ្ដោងគ្នា ប៉ះរលកខ្លាំង បោកប៉ះថ្ម ក្បែរកោះថាស បណ្ដាលឲ្យកម្មករទូ ចំនួន៥នាក់ បានធ្លាក់ទឹកសមុទ្រ ។
លោកស្នងការនគរបាលខេត្តព្រះសីហនុ បន្តថា ភ្លាមៗលោកឧកញ៉ា ទៀ វិចិត្រ បានបញ្ចេញ អូរប័រ ចេញជួយសង្គ្រោះ ដោយចំណាយពេលជិត២ម៉ោង បានស្រង់កម្មករទាំងអស់ ដោយសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ាទៀ វិចិត្រ និងសូមឲ្យបងប្អូនដែរធ្វើតាមទូក និងបងប្អូនប្រជានេសាទ សូមធ្វើការប្រុងប្រយត្ន័ អោយបានខ្ពស់ ៕
ចែករំលែកព័តមាននេះ