ទូកនេសាទពីរគ្រឿងខូចម៉ាស៊ីនសណ្តោងគ្នាចូលផែ ខណៈពេលធ្លាក់ភ្លៀងមានខ្យល់ព្យុះ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០…
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០…
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២សៀលនេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាព អួអាប់មានភ្លៀងធ្លាក់ ស្ទើរគ្រប់កន្លែងខ្យល់ធ្លាក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។
ក្នុងស្ថានភាពបែបនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំង នគរបាលទេចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹកឲ្យពង្រឹងតាមគោលដៅ និងណែនាំភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមតំបន់ឆ្នេរកម្សាន្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់មិនត្រូវចុះមុជទឹកលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ និងហាមមិនឲ្យកុមារ តូចៗអាយុប្រមាណ៧ឆ្នាំចុះមុជទឹកលេង ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងអាចបង្ករគ្រោះថ្នាក់ដោយយថាហេតុ។
ចំណែកនៅតាមបណ្តាកោះ លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ចុះធ្វើការណែនាំ និងផ្សព្វផ្សាយដល់ទូកនេសាទ ទូកដឹកទំនិញ និងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រឲ្យបង្កើនការប្រុងប្រយត្ន័ពេលមានភ្លៀងខ្យល់ ឬរលកខ្លាំង។ លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីបង្ការផុតពីឧបទ្ទវហេតុផ្សេងៗ.
តៃកុងទូកនេសាទឈ្មោះ យ៉ែម ជា បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿងខូចម៉ាស៊ីន នៅពេលកំពុងនេសាទក៏ហៅគ្នាតាមវិទ្យុ ទាក់ទងរកទូកនេសាទមួយគ្រឿងទៀតមកជួយអូសគ្នា ខណៈមេឃកំពុងមានភ្លៀងធ្លាក់លាយឡំ ដោយខ្យល់បង្កជារលកសមុទ្រ ហើយត្រូវរលកសមុទ្រក៏រុញទូកទាំងពីរដែលកំពុងអូសគ្នាមកដល់ ចំណុចក្បែរកោះថាស រលកសមុទ្របានរុញទូកបោកជាប់ទៅនឹងល្បាក់ថ្មនៅកោះថាស នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បណ្តាលឲ្យតៃកុងទូក និងកម្មករនេសាទប្រមាណជា៥-៦នាក់ជាប់នៅលើទូកនោះផងដែរ និងបានប្រកាសរកជំនួយអន្តរាគមន៍សង្គ្រោះ។
ករណីនេះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា ក្រុមអូប៊រ័ល្បឿនលឿន ក្រុមហ៊ុនលោកកំពុងចាត់ចែងចេញទៅគោលដៅនោះហើយ ដើម្បីជួយសង្គ្រោះ៕ ដោយ ៖ រស់ ភីណា
ចែករំលែកព័តមាននេះ