ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​កម្ពុជា​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កូ​វី​ដ​-១៩ តែ​សង្កេត​ឃើញ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា​បាន និង​កំពុង​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ តែ​សង្កេត​ឃើញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា​បាន និង​កំពុង​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ តែ​សង្កេត​ឃើញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន គិត​ចាប់ពី​ដើមខែ​ឧសភា​មក ។

លើក​ឡើង​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ដាក់ ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ នៅ​ទៅ​ទាំង​ប្រទេស​រួច​មក ក្រសួង​ទេស​ទេសចរណ៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​៣៣​ទីតាំង ដែល​បាន​អនុវត្ត​ប្រតិបត្តិ​តាម​យ៉ាង​ត្រឹមត្រូវ​ចំពោះ​បទដ្ឋាន​គតិ​យុ​ត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ​។

លោក​ថោ​ង ខុន បាន​បន្ត​ថា បន្ថែម​លើ​នេះ ក្នុង​រយៈពេល​០៣​ស​ប្តា​ហ៍ នៃ​ខែមិថុនា​នេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៤៥​ម៉ឺន​នាក់ ចេញ​ដើរ​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​កំណើន​ប្រមាណ ៧.២៤% ធៀប​នឹង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែឧសភា កន្លង​មក​។ កត្តា​នេះ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ គិត​ចាប់ពី​ចុង​ខែមេសា​មក​ម្ល៉េះ​។

ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧៧៥,៧៥០​នាក់ ថយ​ចុះ -៤៦.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ។

លោក​បណ្ឌិត ថោ​ង ខុន បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ ពិតជា​បាន​បង្ករ​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាក់ស្តែង គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០ មាន​អាជីវកម្ម​ទេសចរណ៍​បិទ និង​បិទ​បណ្ដោះអាសន្ន​សរុប​២ ៩៥៦​ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់ សរុប ៤៥,៤០៥​នាក់ ។

យ៉ាងណាមិញ​យើង​សង្កេត​ឃើញ​ថា គោលដៅ​រាជធានី​ភ្នំពេញ​មិន​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​គោលដៅ​ទេសចរណ៍​ធំ​ៗ​ផ្សេង​ទៀត​ឡើយ​។ មាន​ន័យ​ថា ចំនួន​អាជីវកម្ម​បាន​បិទ និង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​វិបត្តិ​កូ​វី​ដ​-១៩ មាន​តែ ១២៤​ទីតាំង ស្មើនឹង​ប្រមាណ ១០.៤៣% នៃ​ចំនួន​សរុប​ទូ​ទាំង​ប្រទេស និង​ប៉ះពាល់​ការងារ​ផ្ទាល់​ក្នុង​វិស័យ​សរុប​ចំនួន​១,៩៦០​នាក់ ស្មើនឹង ៩.៣៣% នៃ​ចំនួន​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ទូ​ទាំង​ប្រទេស (​តួលេខ​នេះ​មិន​គិត​បញ្ចូល​សេវាកម្ម​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ និង​សេវាកម្ម​ស្ប៉ា​និង​ម៉ាស្សា​ដែល​ត្រូវ​បាន​សម្រេច​ឱ្យ​ផ្អាក​ដោយ​រាជរដ្ឋាភិបាល​)​។

ការ​បាត់បង់​ការងារ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​ដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជា​រួម​តាម​រយៈ​ឥទ្ធិពល ដែល​លើស​ពី​ឥទ្ធិពល​អវិជ្ជមាន​នៅ​ក្នុង​វិស័យ​ធ្វើ​ដំណើរ និង​ទេសចរណ៍​ជាស​កល​។ ក្នុង​ឪ​កាស​នោះ​ដែរ​លោកស្រី ទេស សុក្រ​លី​កា នាយិកា​គ្រប់គ្រង នៃ ភោជនីយដ្ឋាន មួយ​ដែល​ត្រូវ​បាន​ក្រសួង​ទេ​ចរណ៍​ទទួល​ផ្តល់​ឡា​បិ​ល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បាន​ថ្លែង​ប្តេជ្ញា​អនុវត្ត​ក្បួន​អនាម័យ​ថា « ការ​ទទួល​បាន​នូវ​បណ្ណឡា​បិ​ល នា​ពេល​នេះ គឺជា​ការ​លើកទឹកចិត្ត​ដ៏​សំខាន់​មួយ​ដល់ ឌឺ​ដ្រាំ ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​នានា​ក្នុង​ការ​រួមចំណែក​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីករាយ​ល​ដាល នៃ ជំងឺ​កូ​វី​ដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន និង កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត » ។

លោកស្រី ទេស សុក្រ​លី​កា ថ្លែង​ប្រកបដោយ​រីករាយ​បែប​នេះ នា​ឱកាស​ទទួល​បាន​ប្រគល់​បណ្ណឡា​បិ​ល ទទួលស្គាល់​អាជីវកម្ម​ភោជនីយដ្ឋាន និង អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែល​អនុវត្ត​ស្រប​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ។ លោកស្រី​ថា ជា​ការ​កត់សម្គាល់ ការ​ប្រគល់​ឡា​បិ​ល​ដល់​ភោជនីយដ្ឋាន ឌឹ​ដ្រា​ម នៅ​ពេល​នេះ គឺ​ដោយសារ​តែ​ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​បាន​ធ្វើការ​វាយតម្លៃ​លើ​លក្ខខណ្ឌ​ដែល ឌឹ​ដ្រា​ម បាន​អនុវត្ត​គ្រប់​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ បាន​យ៉ាង​ល្អ​ក្នុង​ដំណាក់កាល​រីក​រាល​ដាន​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​។

វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​មាន ៣​ផ្នែក​គឺ ៖ ផ្នែក​ទី​១ ស្តី​ពី​វិធាន​សុវត្ថិភាព​ចំពោះ​ភ្ញៀវ ផ្នែក​ទី​២ ស្តី​ពី​វិធាន​សុវត្ថិភាព​ចំពោះ​បុគ្គលិក និង​ផ្នែក​ទី​៣ ស្តី​ពី​វិធាន​សុវត្ថិភាព​ចំពោះ​ដៃគូ​សហប្រតិបត្តិការ និង​ការ​គ្រប់គ្រង​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ