ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លឹ​ង​! កាត់ទោស​ប្រហារជីវិត​ខ្លាឃ្មុំ​មួយ​ក្បាល​ក្រោយ​វាយ​ប្រហារលើ​អ្នក​ឡើង​ភ្នំ

3 ឆ្នាំ មុន

អ៊ី​តា​លី​៖ វា​ជា​រឿង​ដ៏​កម្រ​មួយ​លើ​ពិភពលោក​នេះ ក្រោយ​ពី​អាជ្ញាធរ​នៅ​អ៊ី​តា​លី​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ក្រោយ​ពី​ខ្លាឃ្មុំ​ពណ៌​ត្នោត​មួយ​នេះ​បាន​វាយប្រហារ​អ្នក​ឡើង​ភ្នំ​ឪពុក​និង​កូនប្រុស​ម្នាក់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN កាលពី​ពេល​ថ្មី​ៗ​នេះ ។ យ៉ាងណាមិញ…

អ៊ី​តា​លី​៖ វា​ជា​រឿង​ដ៏​កម្រ​មួយ​លើ​ពិភពលោក​នេះ ក្រោយ​ពី​អាជ្ញាធរ​នៅ​អ៊ី​តា​លី​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ក្រោយ​ពី​ខ្លាឃ្មុំ​ពណ៌​ត្នោត​មួយ​នេះ​បាន​វាយប្រហារ​អ្នក​ឡើង​ភ្នំ​ឪពុក​និង​កូនប្រុស​ម្នាក់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN កាលពី​ពេល​ថ្មី​ៗ​នេះ ។

យ៉ាងណាមិញ ក្រុម​សិទ្ធិ​សត្វ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​កំពុង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដក​ការ​កាត់ទោស​ប្រហារជីវិត​លើ​ខ្លាឃ្មុំ​ពណ៌​ត្នោត ដែល​បាន​វាយប្រហារ​ឪពុក​និង​កូនប្រុស កាលពី​ស​ប្តា​ហ៍​មុន​នៅ​លើ​ផ្លូវ​ឡើង​ភ្នំ​នៅ​តំបន់​ភាគ​ខាងជើង​នៃ Trentino ។

លោក Fabio Misseroni អាយុ ៥៩ ឆ្នាំ​និង​កូនប្រុស​ឈ្មោះ Christian Misseroni អាយុ ២៨ ឆ្នាំ​បាន​ឡើង​ភ្នំ​នៅ​លើ​ផ្លូវលំ​មួយ​នៅ​លើ​ភ្នំ Peller នៅ​ពេល​ពួក​គេ​និយាយ​ថា​ខ្លាឃ្មុំ​បាន​លោត​ចូល​ផ្លូវ​របស់​ពួក​គេ និង​បើក​ការ​វាយប្រហារ​លើ​រូបគេ​ទាំង​ពីរ​នាក់​។

ខ្លាឃ្មុំ​បាន​ខាំ​ជើង​របស់ Misseroni មុន​ពេល​ដែល​ឪពុក​របស់​គាត់​បាន​លោត​ឡើង​លើ​ខ្នងសត្វ​ខ្លាឃ្មុំ​ដើម្បី​ជួយ​កូនប្រុស​ឲ្យ​រត់គេច​ពី​ការ​វាយប្រហារ​របស់​ខ្លាឃ្មុំ​បាន​។ បន្ទាប់​មក​ខ្លាឃ្មុំ​ខាំ​ហើយ​អូស​បុរស​ចំណាស់​បំបែក​ជើង​របស់​គាត់​ឲ្យ​រង​របួស​បី​កន្លែង​។ កូនប្រុស​ឃើញ​សភាពការណ៍​បែប​នោះ បាន​លោត​ចុះឡើង​ហើយ​ទះដៃ​បង្ក​ជា​សម្លេង ​និង​សញ្ញា​ដើម្បី​បង្វែរ​ខ្លាឃ្មុំ​ឲ្យ​ចេញពី​ឪពុក​របស់​គាត់​មុន​ពេល​ដែល​សត្វ​ខ្លា​ឃ្មុ​នោះ​រត់​ចូល​ព្រៃ​វិញ ។
បទបញ្ញត្តិ​វិទ្យាស្ថាន​ជាតិ​ការពារ​បរិស្ថាន​និង​ស្រាវជ្រាវ​របស់​ប្រទេស​អ៊ី​តា​លី​អំពាវនាវ​ឱ្យ​សត្វ​ខ្លាឃ្មុំ​ដែល​វាយប្រហារ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​។

បន្ទាប់​ពី​ការ​វាយប្រហារ​លើ​ឪពុក​និង​កូនប្រុស​ខាងលើ អភិបាលក្រុង Trentino លោក Maurizio Fugatti បាន​ចុះហត្ថលេខា​លើ​ដីកា​អនុញ្ញាត​ឱ្យ​ចាប់​និង​សម្លាប់​ខ្លាឃ្មុំ​ដែល​អាជ្ញាធរ​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​តាម​រយៈ DNA បាន​ប្រមូលផ្តុំ​ចេញពី​ទឹកមាត់​និង​រោមសត្វ​ដែល​នៅ​សល់​ក្នុង​ក្រ​ញ៉ាំ​និង​ស្នាម​ខាំ​របួស​និង​សម្លៀក​បំពាក់​របស់​ឪពុក​និង​កូនប្រុស​។

នៅ​អ៊ី​តា​លី​មានការ​វាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ​ជា​ច្រើន​ករណី​នៅ​ក្នុង​តំបន់​នេះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​គឺ​មាន​មូលដ្ឋាន​ទិន្នន័យ​នៃ​ខ្លាឃ្មុំ DNA ដែល​ប្រមូល​បាន​ពី​លាមក​រោម​និង​ទឹកមាត់​។ កាមេរ៉ា​ឃ្លាំមើល​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្គូរ​ផ្គង DNA ជាមួយ​សត្វ​នីមួយ​ៗ ។

ក្រោយ​ការ​ប្រកាស​ប្រហារជីវិត​សត្វ​ខ្លាឃ្មុំ ការ​អំពាវ​នា​បាន​កើនឡើង​យ៉ាង​ខ្លាំង​ស្នើ​សុំ​កុំ​ឲ្យ​ស្លាប់​សត្វ​ខ្លាឃ្មុំ នេះ ។ ក្រុម​សិទ្ធិ​សត្វ​អ៊ី​តា​លី Animalisti Italiani និង​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​បញ្ឈប់​ការ​បញ្ជា​គួរ​ឲ្យ​ព្រៃ​ផ្សែ​នេះ រហូត​ទាល់តែ​មានការ​ស៊ើបអង្កេត​ពេញលេញ​មួយ ដែល​រួម​មាន​ទាំង​ឪពុក​ឬ​កូន ក៏​ត្រូវ​សើ​ប​អង្កេត​ផង​ដែរ​ថា​តើ​គេ​បាន​ធ្វើបាប​ខ្លាឃ្មុំ​មុន ឬ​យ៉ាងណា ដែល​ការ​ស្នើ​នេះ​ត្រូវ​បាន​បុរស​ទាំង​ពីរ​បដិសេធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ