ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រុងភ្នំពេញបានពង្រឹងទំាងជំនាញ និងសម្ភារៈការពារសន្តិសុខសង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

នគរបាល​រាជធានី​ភ្នំពេញ​បាន​បំពាក់​មធ្យោបាយ​សម្ភារ​ប្រើប្រាស់ និង​ហ្វឹកហាត់​សមត្ថភាព​ជំនាញ ដើម្បី​ព​ង្រឹ​សមត្ថភាព​ក្នុង​ការ​ចេញ​ដោះស្រាយ​ទាំង​ការងារ​សន្តិសុខ និង​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍​ជូន​ពលរដ្ឋ ។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​រួច​ហើយ នូវ​វិធានការ​ពង្រឹង​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន វិធានការ​ការ​ចេញ​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​អំពើ​លួច​ឆក់​ប្លន់ វិធានការ​ការពារ​ថែរក្សា​សន្តិសុខ…

នគរបាល​រាជធានី​ភ្នំពេញ​បាន​បំពាក់​មធ្យោបាយ​សម្ភារ​ប្រើប្រាស់ និង​ហ្វឹកហាត់​សមត្ថភាព​ជំនាញ ដើម្បី​ព​ង្រឹ​សមត្ថភាព​ក្នុង​ការ​ចេញ​ដោះស្រាយ​ទាំង​ការងារ​សន្តិសុខ និង​ការងារ​សណ្តាប់ធ្នាប់​ចរាចរណ៍​ជូន​ពលរដ្ឋ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​រួច​ហើយ នូវ​វិធានការ​ពង្រឹង​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន វិធានការ​ការ​ចេញ​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​អំពើ​លួច​ឆក់​ប្លន់ វិធានការ​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ថ្នាក់ដឹកនាំ​កំពូល​ៗ ក៏​ដូច​ជា ប្រតិភូ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​ការងារ​នៅ​រាជធានី​ភ្នំពេញ​ធានា​ឱ្យ​បាន​សុវត្ថិ​ភាពល្អ និង​វិធាន​ការណ៍​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ និង​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​មធ្យោបាយ​ម​សម្ភារៈ​ប្រើប្រាស់ និង​ការ​ហ្វឹក​ហ្វា​ត់របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ។

លោកស្នងការ​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​តាមដាន​គ្រប់​ត្រួតពិនិត្យ​កម្លាំង​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ថែរក្សា​សម្ភារៈ​មធ្យោបាយ​ប្រើប្រាស់​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ គង់វង្ស​យូរអង្វែង និង​ក៏​បាន​ណែនាំ​ឱ្យ​កសាង​កន្លែង​ស្នាក់​នៅ និង​អគារ​អាហារ​ដ្ឋា​ន​របស់​កម្លាំង​នគរបាល​អន្តរាគមន៍​ឱ្យ​បាន​ល្អ​សមរម្យ ជា​ការ​លើកទឹកចិត្ត​ដល់​កម្លាំង​អន្តរាគមន៍​ជា​កម្លាំង​ស្នូល​ប្រចាំការ​២៤​ម៉ោង ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ដោះស្រាយ​រាល់​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ។

ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទាំង​បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម សម្រេច​បាន​លទ្ធផល​ចំនួន​១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ។

ចំណែក​បទល្មើស​គ្រឿងញៀន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​សរុប​៣៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​៥៩​នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជា​ច្រើន​ផង​ដែរ ។

ជាង​នេះ​ថែម​ទៀត​ក៏​បាន​ចេញ​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​បង្ក​ប៉ះពាល់​សន្តិសុខ​សណ្តាប់​សាធារណៈ​ចំនួន​០៩​ករណី​ឃាត់ខ្លួន​០៩​នាក់​នោះ​ផង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ