ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

One FC ប្រកាស​ត្រឡប់​មក​វិញ​នៅ​ចុង​ខែ​ក្រោយ ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់

3 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រធាន One FC លោក Chatri Sityodtong បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩…

អន្តរជាតិ ៖ ប្រធាន One FC លោក Chatri Sityodtong បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមិថុនា​ថា សកម្មភាព​ការ​ប្រកួត​សិល្បៈ​ក្បាច់គុន​ចម្រុះ​ធំ​បំផុត​នៅ​អាស៊ី​មួយ​នេះ នឹង​វិល​ត្រឡប់​មក​កាន់ការ​ប្រកួតប្រជែង​ឡើង​វិញ ខែ​ក្រោយ​ដោយ​បិទទ្វារ​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល ៥​ខែ​ដោយសារ​តែ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

កម្មវិធី​ផ្សព្វផ្សាយ (Promotes Cards) ទាំង​បី​ទម្រង់ (MMA, Muay Thai និង Kickboxing) នៅ​ទូ​ទាំង​តំបន់​របស់ One FC បាន​ដាក់​បង្ហាញ​ចុង​ក្រោយ​នៅ​កម្មវិធី​ធំ​ៗ​មួយ​ចំនួន​កាលពី​ចុងខែ​កុម្ភៈ​។ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​មួយ​នេះ បាន​សម្រេច​លុប​ចោល​ព្រឹត្តិការណ៍​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​របស់​ខ្លួន ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩​។ ហើយ​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​ចំនួន ២០​ភាគរយ បើ​ទោះបីជា​វា​បាន​បង្ហាញ​ពី​ការ​ផ្តល់​មូលនិធិ​ចំនួន ៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​វិនិយោគិន​របស់​ខ្លួន​យ៉ាង​ក៏​ដោយ​។

ប៉ុន្តែ​ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​នេះ មានការ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​នៅ​ផ្នែក​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី One FC បាន​សម្រេច​ថា ព្រឹត្តិការណ៍​លេចធ្លោ​របស់​ខ្លួន នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​ថៃ​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​៕ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ