ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២៦​ឆ្នាំ សហរដ្ឋអាមេរិក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ជាង​១​ពាន់លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​ក្នុង​រយៈពេល ២៦​ឆ្នាំ​ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​គម្រោង​ផ្សេង​ៗ ដែល​កម្ពុជា​ខ្លួនឯង​គិត​ថា…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​ក្នុង​រយៈពេល ២៦​ឆ្នាំ​ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​គម្រោង​ផ្សេង​ៗ ដែល​កម្ពុជា​ខ្លួនឯង​គិត​ថា ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សម្រួល​ដល់​ប្រជាជន ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជា​ពិសេស​នូវ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

បើ​តាម​សេចក្តី​ប្រកាស​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដល់​កម្ពុជា ដែល​ក្នុង​នោះ​៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​វិស័យ​សុខាភិបាល និង​អប់រំ និង​១៨​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​វិស័យ​កសិក​កម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​ភ្នាក់ងារ​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​លោក​ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទ្វេរ​ភាគី​នេះ​គឺជា​សរសរ​ស្ដម្ភ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​W… Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានអោយ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្ដេជ្ញា​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្រេច​អោយ​បាន​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មួយ​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន​និង​សមធម៌ ។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល​ការ​គាំទ្រ​នេះ នឹង​បន្ត​រួច​ចំណែក​កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ក៏​ដូច​ជា​ការ​ផ្ដល់​ការ​គាំទ្រ​លើ​កម្មវិធី​នានា​ក្នុង​ការ​កាត់​បន្ថយ ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី​និង​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​អេ​ដ​ស៏​ជំងឺរបេង និង​ជំងឺគ្រុនចាញ់​នី​កម្ពុជា ។​ចំពោះ​វិស័យ​អប់រំ​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីភ្នាក់ងារ USAID នឹង​បន្ត​គាំទ្រ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ការ​អាន​របស់​កុមារ កាត់​បន្ថយ​អត្រា​បោះបង់​ចោលកា​រសិក​ក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​បំពាក់បំប៉ន​បន្ថែម​ដល់​ប្រជាជន​កម្ពុជា ក្នុង​ការ​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារពលកម្ម​។

សេចក្តី​ប្រកាស​របស់​ស្ថានទូត​អា​មេ​រិ​កបាន​បន្ថែម​ថា សម្រាប់​ភាព​ជា​ដៃគូ​រវាង​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ និង​ទីភ្នាក់ងារ​USAID នឹង​ផ្ដល់​ការ​គាំទ្រ​លើ​កម្មវិធី​នានា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ការ​ផលិត​គ្រាប់ពូជ​សំខាន់​ៗ និង​អាហារូបត្ថម្ភ ក្នុង​សហគមន៍​ជនបទ ។

ទន្ទឹម​នឹង​នេះ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន​កិច្ចព្រមព្រៀង​នេះ​នឹង​គាំទ្រ​កម្មវិធី បរិស្ថាន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ប្រជាជន​ក៏​ដូច​ជា​តំបន់​ទេសភាព​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ និង​បាន​ជួយ​កម្ពុជា សម្រេច​បាន​តាម​ការ​ប្ដេជ្ញា​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​របស់​ខ្លួន ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជា​ពិសេស​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​និង​រេចរឹល​ព្រៃឈើ ។

សូម​រំលឹក​ថា គិត​ចាប់ពី​ខែមីនា​២០១៦ បូក​រួម​នឹង​កិច្ចព្រមព្រៀង​ដែល​ទើប​ចុះហត្ថលេខា​កាលពី​ថ្មី​ៗ​នេះ ភាគី អា​មេ​រិ​កបាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​២៥៣​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​វិស័យ​អាទិភាព​ចំនួន​៤​ហើយ​បើ​គិត​ពី​ខែមីនា​ឆ្នាំ ២០២០​មក រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ដើម្បី​គាំទ្រ​ដល់​ផែនការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ