ទីតាំង​កំពុង​រស់នៅ ត្រូវ​ក្លាយជា​ដី​ចំណី​បឹង ព្រោះតែ​គេ​ស្តារ


ខេត្តតាកែវ ៖ ក្រុម​ពលរដ្ឋ​ជិត​២០​គ្រួរ​សារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្បែរ​បឹង​ទន្លាប់ ស្រុក​គី​រី​វង់ ខេត្តតាកែវ​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​លំនៅ​ដ្ឋា​ន ព្រោះ​មានការ​ស្តារ​ប្រឡាយ​បុក​ចំ​ទីតាំង​ដែល​ពួក​គាត់​កំពុង​រស់នៅ​។

ក្រុម​ពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ថា មក​ចាប់​ទីតាំង​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ខាងជើង​បឹង​ទន្លាប់​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ បាន​និង​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​លំនៅ​ដ្ឋា​ន​នឹង​គ្មាន​ទីជម្រក ខណៈ​មានការ​ស្តារ​ប្រឡាយ​ខាងលិច​ផ្លូវជាតិ​លេខ​២ បុក​ចំ​កន្លែង​ដែល​ពួក​គាត់​កំពុង​រស់នៅ​។

លោកតា យន់ អាយុ​៧៧​ឆ្នាំ និង​លោកយាយ គឹ​ម សៅ អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ បាន​រៀបរាប់​ថា ពួក​គាត់​ទាំង​២​នាក់​តា​យាយ​បាន​មក​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ ក៏​ឃើញ​មាន​គ្រឿងចក្រ​មក​កាយ​ស្តារ​ប្រឡាយ​ក្បែរ​កន្លែង​ដែល​គាត់​កំពុង​រស់នៅ​។

គាត់​បន្ត​ថា គម្រោង​ស្តា​របឹង​ទន្លាប់​គាត់​បានដឹង តែ​ការ​ស្តារ​ប្រឡាយ​នៅ​ក្នុងភូមិ​ទួល​ស្វាយ​នេះ អាជ្ញារ​ធរ​មិន​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​នោះ​ទេ ស្រាប់តែ​មាន​គ្រឿងចក្រ​គគ្រឹកគគ្រេង​ចូល​មក​កាយ​ដី​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ព្រើត នឹង​ព្រួយបារម្ភ​ប៉ះពាល់​លំនៅ​ដ្ឋា​ន​។

ដោយឡែក ពលរដ្ឋ​មួយ​គ្រួសារ​ទៀត​ដែ​មាន​ប្រពន្ធ​ឈ្មោះ អ៊ី ឡាយ និង ប្តី​ឈ្មោះ កាន់ ចាន់ បាន​រៀបរាប់​ដែរ​ថា គួរ​ណា​អាជ្ញារ​ធរ​ប្រាប់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ម្នាក់​ៗ​រស់នៅ​ទី​នេះ​មិន​តិច​ឆ្នាំ​នោះ​ទេ ហើយ​ប្រសិនបើ​ការ​ស្តារ​ប្រឡាយ​បុក​ចំ​ផ្ទះ​ពួក​គាត់​ទាំង​ដែល​មិន​បានដឹង​ដំណឹង​នោះ តើ​ពួក​គាត់​រើ​បង្វិច​ទៅ​នៅ​ទីណា​ភ្លាម​ៗ​នោះ​។

លោក ស៊ុត ខុន អភិបាល​ស្រុ​គី​រី​វង់​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ដែល​មានការ​ស្តារ​ប្រឡាយ​នេះ គឺ​មាន​សំណង​ដើម្បី​ឲ្យ​ពួក​គាត់​រើ​ទីតាំង​រស់នៅ​តាំងពី​ស្ថាបនា​ផ្លូវជាតិ​លេខ​២​មក​ម្ល៉េះ តែ​ដោយ​ពួក​គាត់​មក​តាំងទី​ស្នាក់​នៅ ដើម្បី​ធ្វើស្រែ​យូរ​ៗ​ទៅ​ក៏​ជា​ទម្លាប់​ដូច​ជា​ភូមិករ​ទៅ​។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ប្រឡាយ​ដែល​ស្តារ​នេះ ជា​គម្រោង​របស់​ឃុំ ហើយ​ក្នុង​នាម​លោក​ជា​អភិបាលស្រុក​ក៏​មិន​ទុក​ពួក​គាត់​ចោល​ដែរ និង​រក​ដំណោះ​អោយ​បាន​សម​ស្រប​គ្រប់​ៗ​គ្នា​។

ព័ត៌​មានបន្ថែម​​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ។

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ