ប្រទេសចិន ៖ តាមស៊ីនហួអាជ្ញាធរមូលដ្ឋានរាយការណ៍នាថ្ងៃទី២៨ មិថុនាថា មនុស្ស១២នាក់
បាត់បង់ជីវិត និង១០នាក់ទៀតបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងក្នុងស្រុកមីអាននីញ ខេត្តស៊ីឈួននាភាគនិរតីចិន ។
ភ្លៀងបានធ្លាក់ខ្លាំងនៅស្រុកមីអាននីញនាថ្ងៃទី២៦និង២៧ មិថុនា បណ្ដាលឲ្យមានទឹកជំនន់ក្នុង
ឃុំយីហៃ ដែលនៅទីនោះមនុស្ស១០នាក់បានបាត់បង់ជីវិត និង៧នាក់ទៀតបាត់ខ្លួន ។ នៅឃុំហ្គាវយ៉ាង រថយន្ត២គ្រឿងត្រូវទឹកកួចនាំធ្លាក់ចូលក្នុងស្ទឹង ក្រោយពីទឹកជំនន់ធ្វើឲ្យផ្លូវថ្នល់រងការខូតខាត ។ មនុស្ស២នាក់បានត្រូវស្លាប់និង៤នាក់បាត់ខ្លួន ។
ភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ដល់មនុស្សជាង៩.៨៨០នាក់នៅយីហៃ និងហ្គាវយ៉ាង ដោយរាំងខ្ទប់ បណ្ដាផ្លូវថ្នល់ក្នុងមូលដ្ឋាន និងបំផ្លាញផ្ទះសម្បែងព្រមទាំងផ្ទៃដីដាំដុះ ។ សរុបប្រជាជន៧.៧០៥នាក់ត្រូវជម្លៀសចេញ ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ