ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រឆាំង​គំនិត​លោក​ត្រាំ​ បញ្ចូល​កូរ៉េ​ខាងត្បូង​ក្នុង​G7

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​រាយការណ៍​នា​ថ្ងៃ​ទី​២៨ មិថុនា ថា ប្រទេស​ជប៉ុន​បាន​ប្រាប់​ទៅ​សហរដ្ឋអាមេរិក ពី​ការ​ប្រឆាំង​របស់​ខ្លួន ចំពោះ​គំនិត​របស់​​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ពង្រីក​ក្រុម​ប្រទេស…

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​រាយការណ៍​នា​ថ្ងៃ​ទី​២៨ មិថុនា ថា ប្រទេស​ជប៉ុន​បាន​ប្រាប់​ទៅ​សហរដ្ឋអាមេរិក ពី​ការ​ប្រឆាំង​របស់​ខ្លួន ចំពោះ​គំនិត​របស់​​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ពង្រីក​ក្រុម​ប្រទេស G7 ដើម្បី​បញ្ចូល​កូរ៉េ​ខាងត្បូង​ទៅ​ក្នុង​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម​នោះ ។

លោក​ត្រាំ​កាលពី​ដំណាច់​ខែឧសភា បាន​បញ្ចេញ​គំនិត​បន្ថែម​កូរ៉េ​ខាងត្បូង ព្រមទាំង​អូ​ូ​ស្ត្រា​លី ឥណ្ឌា និង​រុ​ស្ស៊ី ទៅ​ក្នុង​ប​ញ្ចី​ឈ្មោះ​នៃ​បណ្ដាប្រទេស​ក្រុម G7 ដោយ​តាម​ការ​យល់​ឃើញ​របស់
លោក​ថា សមាសភាព​បច្ចុប្បន្ន​ហាក់​ចាស់​គំ​រិល​ហើយ​មិន​ឆ្លុះ​បញ្ចាំង​ដោយ​ត្រឹមត្រូវ​សភាព​ការណ៍​ពិភពលោក​ឡើយ ។

សមាជិក​របស់​ក្រុម​ប្រទេស G7 មានបារាំង សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កា​ណា​ដា អា​ល្លឺ
ម៉​ង់ និង​អ៊ីតា​លី ។ ដោយ​ដកស្រង់​ប្រភព​ការទូត​ក្យូ​ដូ​គូសបញ្ជាក់​ថា ជប៉ុន​បាន​បង្ហាញ​ការ​ប្រឆាំង​របស់​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​លោក​ត្រាំ​លើក​ពី​គំនិត​នោះ​ដោយ​ថ្លែង​ថា កូរ៉េ​ខាងត្បូង​មិន​ត្រូវ​ឲ្យ​នៅ​ក្រៅ​ក្រុម G7 ឡើយ ខណៈ​ប្រទេស​នោះ​មាន​បញ្ហា​នានា​ជាមួយ​ចិន និង​កូរ៉េ​ខាងជើង ។

ក្យូ​ដូ​បន្ត​ថា​រដ្ឋាភិបាល​អា​មេ​រិ​ក​បន្ទាប់​មក​ថ្លែង​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ថា លោ​ក​​ត្រាំ​នឹង​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​លើ​រឿង​នោះ ។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ ក៏​រាយការណ៍​ដែរ​ថា​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក​តូ​ស៊ី​មី​តស៊ូ​ម៉ូ​តឹ​ហ្ស៊ី បាន​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា វា​សំខាន់​ដែល​ត្រូវ​រក្សា​ក្រម​ខណ្ឌ G7 ឲ្យ​នៅ​ដដែល ហើយ​លោក​ជឿជាក់​ថា​នោះ​ជា​កុង​សង់​ស៊ុ​ស​ជា​ទូទៅ​មួយ ។

ទំនាក់ទំនង​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្រ និង​សេដ្ឋកិច្ច ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ