ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus និង Barca កាន់តែ​ខិត​ជិត​សម្រេចការ​ដោះ​ប្តូរ​ខ្សែបម្រើ​២​នាក់​ជា​មួយ​គ្នា

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ព​ត៌​មាន​របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ក្រុម​សេះបង្កង់ Juventus នឹង​ចុះ​កុងត្រា​ជាមួយ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល Arthur Melo របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona…

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ព​ត៌​មាន​របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ក្រុម​សេះបង្កង់ Juventus នឹង​ចុះ​កុងត្រា​ជាមួយ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល Arthur Melo របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បន្ទាប់​ពី​ខ្សែបម្រើ​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា បាន​យល់​លើ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អុី​តា​លី ក្រោយ​ជាប់​ការ​ធ្វើតេស្ត​សុខភាព​រួចរាល់​។

កីឡាករ Arthur Melo

សេចក្តីរាយការណ៍​ពី​កាសែត Mundo Deportivo និង Marca របស់​ប្រទេស​អេ​ស្ប៉ា​ញ បានឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​កីឡាករ​រវាង​ក្លឹ​ប​ទាំង​ពីរ ដែល​ពាក់ព័ន្ធ​នឹង​ខ្សែបម្រើ Miralem Pjanic ដែល​នឹង​ត្រូវ​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប Barcelona រដូវ​កាល​ក្រោយ ។

កីឡាករ Miralem Pjanic

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា Juventus នឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៧០ លាន​អឺ​រ៉ូ​ផ្តល់​ទៅ​ឱ្យ​ក្លិប Barca សម្រាប់​ខ្សែបម្រើ Arthur វ័យ ២៣​ឆ្នាំ ហើយ​ពួក​គេ (Juventus) នឹង​ទទួល​បាន ៦០​លាន​អឺ​រ៉ូ​វិញ ពី​ការ​ចាកចេញ​របស់​ខ្សែបម្រើ Pjanic ដែល​មាន​វ័យ ៣០​ឆ្នាំទៅ​កាន់​ក្លិប Barca ជាមួយ​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​។ កីឡាករ​ទាំង​ពីរ នឹង​ត្រូវ​បន្ត​លេង​ឱ្យ​ក្លិប​បច្ចុប្បន្ន​របស់​ខ្លួន រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ថ្មី​របស់​ពូក​គេ​។

សូម​ជម្រាប​ជូន​ថា Arthur ត្រូវ​បាន​គេ​ថតរូប​ជាប់​ពេល​មក​ដល់ទី​ក្រុង Turin ប្រទេស​អ៊ី​តា​លី សម្រាប់​ការ​ធ្វើតេស្ត​សុខភាព​របស់​គេ​ជាមួយ​ក្រុម Juventus កាលពី​ថ្ងៃអាទិត្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ