ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​បានដឹង​អ្វីខ្លះ​នៃ​នំ​បញ្ចុក​នៅ​ឃុំ​ព្រះ​ដាក់​ក្នុង​ការ​ថែរក្សា​ទម្លាប់​ធ្វើ​នំ​របស់​ខ្មែរ ?

3 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ លោក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អង្គរ ហើយ​ឆ្លងកាត់​ភូមិសាស្ត្រ ឃុំ​ព្រះ​ដាក់​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ទៅ​កាន់​រមណី​ដ្ឋា​ន​នានា ដូច​ជា ប្រាសាទបន្ទាយស្រី ប្រាកដជា​បាន​ភ្លក់​រសជាតិ​នំ​បញ្ចុក របស់​អ្នក​ភូមិ​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី…

សៀមរាប ៖ លោក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អង្គរ ហើយ​ឆ្លងកាត់​ភូមិសាស្ត្រ ឃុំ​ព្រះ​ដាក់​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ទៅ​កាន់​រមណី​ដ្ឋា​ន​នានា ដូច​ជា ប្រាសាទបន្ទាយស្រី ប្រាកដជា​បាន​ភ្លក់​រសជាតិ​នំ​បញ្ចុក របស់​អ្នក​ភូមិ​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី ។

អ្នក​ឃុំ​ព្រះ​ដាក់​បន្ទាយស្រី​បាន​ធ្វើ​នំ​បញ្ចុក តាំងពី​យូរយារ​ណាស់​មក គ្រាន់តែ​ពេល​បច្ចុប្បន្ន​នេះ​ចំនួន​អ្នកលក់​នំ​បញ្ចុក​កាន់តែ​ច្រើន​ឡើង ។

បើ​និយាយ​ពី​នំ​បញ្ចុក​នៅ​កម្ពុជា ប្រជាពលរដ្ឋ​ចេះ​ធ្វើ​ទឹក​សម្ល​ផ្សេង​ៗ​គ្នា តាម​តំបន់​នីមួយ​ៗ នៅ​កំពត​រសជាតិ​ផ្សេង នៅ​បាត់ដំបង​រសជាតិ​ផ្សេង ។ មានឈ្មោះ​នំ​បញ្ចុក​ដូច​គ្នា តែ​រសជាតិ​ខុស​ៗ​គ្នា ។

សម្រាប់​អ្នក​ភូមិ​ព្រះ​ដាក់ ពលរដ្ឋ​ចេះ​ធ្វើ​នំ​បញ្ចុក​ទឹក​សម្ល​ផ្អែម​ប្លែក​ពី​តំបន់​នានា ។ រាល់​ថ្ងៃនេះ​អ្នកដំណើរ​ឆ្លងកាត់​ឃុំ​ព្រះ​ដាក់​កម្រ​រំលង​នំ​បញ្ចុក​សម្ល​ផ្អែម​ណាស់ ។

លោក ទៀ សីហា​ទៀ អភិបាលខេត្ត​សៀមរាប បាន​ចុះ​ទៅ​ពី​និត្យ​មើល​របរ​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ភូមិ​ព្រះ​ដាក់ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។ លោក​បាន​កោតសរសើរ​ពី​ស្មា​ដៃ​ធ្វើ​នំ​បញ្ចុក របស់​ភូមិ និង​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​បន្ត​របរ​នេះ​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព ។

លោក​អភិបាលខេត្ត ថា របរ​ធ្វើ​នំ​បញ្ចុក​ជា​ផ្នែក​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ ក្រៅពី​ការ​ធ្វើស្រែ​ចម្ការ ហើយ​របរ​នេះ​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដល់​អ្នកទេសចរ​ផង​ដែរ ។ ប្រជាពលរដ្ឋ​ច្រើន​ជាង​១០០​គ្រួសារ​នៅ​ឃុំ​ព្រះ​ដាក់ បាន​ប្រកប​របរ​លក់​នំ​បញ្ចុក ។ ពួក​គាត់​មិន​ត្រឹម​ជា​អ្នកលក់​នំ​បញ្ច​ក់​តែ​មួយ​នោះ​ទេ ។ នំ​បញ្ចុក​ដែល​គាត់​លក់ គឺ​ធ្វើ​ភ្លាម​ៗ​នៅ​ក្នុងភូមិ​របស់​គាត់ ។

ចង្វាក់​ធ្វើ​នំ​បញ្ចុក​របស់​អ្នក​ភូមិ​ព្រះ​ដាក់ នៅ​រក្សា​តាម​ទម្រង់​ដើម ។ ពលរដ្ឋ នៅ​ប្រើ​ក្បាល​កិន​ម្សៅ ប៉ែន​សម្រាប់​ធ្វើ​សរសៃ​នំ​បញ្ចុក ។ ទាំង​សកម្មភាព​លក់​នំ​បញ្ចុក​តាម​តូប​តូច​ជាប់​ដងផ្លូវ ជាមួយ និង​សកម្មភាព​ធ្វើ​នំ​បញ្ចុក​តាម​ផ្ទះ បាន​ធ្វើ​ឃុំ​ព្រះ​ដាក់​មិន​ស្ងាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ