ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ WT ធ្វើតេស្ត​ក្រុម​ជម្រើស​ជាតិ​​ត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT ដែល​មាន​លោក​រដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​នជា​ប្រធាន កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា បាន​រៀបចំ​ធ្វើតេស្ត​សមត្ថភាព​អត្ត​ព​លិ​ក​របស់​ខ្លួន​ដើម្បី​ត្រៀម​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​ឡើង​វិញ​នៅ​អគារ​ប៊ូ​យ៉ុ​ង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ លោកគ្រូ​បង្គោល​ជនជាតិ​កូរ៉េ ឆ​យ…

រាជធានី​ភ្នំពេញ ៖ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT ដែល​មាន​លោក​រដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​ន
ជា​ប្រធាន កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា បាន​រៀបចំ​ធ្វើតេស្ត​សមត្ថភាព​អត្ត​ព​លិ​ក​របស់​ខ្លួន​ដើម្បី​ត្រៀម​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​ឡើង​វិញ​នៅ​អគារ​ប៊ូ​យ៉ុ​ង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

លោកគ្រូ​បង្គោល​ជនជាតិ​កូរ៉េ ឆ​យ យ៉ុ​ងសុខ បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួតសាកល្បង​សមត្ថភាព​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​៣០​នាក់ ក្នុង​នោះ​កីឡាករ​២០​នាក់ និង​កីឡាការិនី​១០​នាក់ ដែល​មក​ពី​បណ្ដា​សមាគម​និង​ក្លិប​នានា​ទូ​ទាំង​ប្រទេស ។ ចំពោះ​វិញ្ញាសា​ដែល​បាន​ដាក់​ឱ្យ​ប្រកួត​នា​ពេល​នោះ​មាន​ចំនួន​៤​ប្រភេទ​ទម្ងន់​គឺ ទម្ងន់​ក្រោម​៥៤​គីឡូក្រាម ទម្ងន់​ក្រោម​៥៧​គីឡូក្រាម ទម្ងន់​ក្រោម​៦៣​គីឡូក្រាម​និង​ទម្ងន់​ចាប់ពី​៦៧​គីឡូក្រាម​ឡើង​ទៅ ។

លោកបាន​បញ្ជាក់​ថា ចំពោះ​ការ​ប្រកួត​សាកល្បងសមត្ថភាព​នេះ គ្រប់​ប្រភេទ​ទម្ងន់​ទាំងអស់​យើង​មិន​បាន​កំណត់​ចំនួន​នោះ​ទេ​ទាំង​បុរស​និង​ស្ត្រី បើ​ធ្វើ​បាន​ល្អ​តាម​ការ​ជ្រើសរើស​របស់​គណៈ
មេ​ប្រយោគ ទោះ​មាន​២​នាក់​ឬ​៣​នាក់​ក៏​ដោយ​យើង​យក​ទាំងអស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​នា​ពេល​នេះ គឺ​ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​អនុញ្ញាត​ឱ្យ​កីឡា​ជាតិ​ទាំងអស់​មាន​សកម្មភាព​ហាត់​ហ្វឹកហ្វឺន​និង​ប្រកួត​ឡើង​វិញ ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ​ក៏​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ ។

គោលបំណង​សំខាន់​ដែល​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT​រៀបចំ​ឱ្យ​មានការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​ឡើង​វិញ​នា​ពេល​នេះ​គឺ​ដើម្បី​ស្វែងរក​កីឡាករ​ឆ្នើម​សម្រាប់​ហាត់​ហ្វឹកហ្វឺន​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​ការ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ