កំណាព្យ “គោចាស់ និងស្មៅខ្ចី” បទពាក្យ៨ ដោយ ព្រុំ គឹមជឿន
– គោចាស់ហ៊ឺហាប្រាថ្នាស្មៅខ្ចី មិនព្រមមើលវ័យខុសគ្នាប៉ុណ្ណា
ឯអ្នកម្ចាស់ស្មៅខ្លៅមហិច្ឆិតា ព្រោះឃើញគោបាសំបូររូបិ៍យ ។

– គោចាស់តែខ្លួនបំពួនតណ្ហា ប្រើប្រាស់ដុល្លាប្រហារចិត្ដស្រី
រកតែក្រមុំនៅព្រហ្មចារិ៍យ ដូចមេឃនិងដីខុសវ័យមិនគិត ។
– ទំនៀមអាក្រក់ដក់ជាប់សង្គម នាឡិធំជាងនំទុក្ខធំរួតរិត
ដូចដាក់ទោសកូនប្រហារជីវិត យកសាច់ស្រស់ពិតរុញចូលមាត់ខ្លា។
– គោចាស់មានប្រាក់ជាក់មានអំណាច មានគេខ្លបខ្លាចគេក្រែងរអា
លុយញ៉ុកមាត់ជិតអ្នកណាហ៊ានថា បានដៃលោកតាសប្បាយផ្ដាំម៉ែ ។
– ព្រោះចង់វ៉ាក្មេងគាត់លេងអស់ក្បាច់ ប៉ូវឈាមប៉ូវសាច់ឱ្យខ្លាំងពូកែ
ចាស់គេត្រឹមត្រូវមិនសូវសុំាញ៉ែ ឯងក្បាលដុះស្លែនៅតែបំបោល ។
– គោចាស់ស្មៅខ្ចីឆីឥតបើគិត ស្រីក្មេងអន់ចិត្ដរត់បាត់ស្រមោល
ចង់អួតឯងខ្លាំងច្បាំងទាំងកម្រោល ទើបគេរត់ចោលគោបាកញ្ចាស់ ។
– ហ្នឹងហើយសមមុខនាំទុក្ខដាក់កាយ សក់ឡើងបែកល្បាយនៅតណ្ហាក្រាស់
ចាស់ឡើងព្រើលឡើងមិនចេះអៀនខ្មាស់ នៅធ្វើផ្ដេសផ្ដាស់ដូចពួកក្មេងស្ទាវ ។
ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ