ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាងហ្វាង​កាសែត​ជាតិខ្មែរ ​ត្រូវតុលាការសម្រេចហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចាងហ្វាង​កាសែត​ជាតិខ្មែរ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ ញុះញង់​ ។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចាងហ្វាង​កាសែត​ជាតិខ្មែរ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ ញុះញង់​ ។

ជនសង្ស័យ​ឈ្មោះ រស់ សុ​ឃិ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​ចាងហ្វាង​កាសែត​ជាតិខ្មែរ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។ លុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ចាងហ្វាង​កាសែត​ជាតិខ្មែរ សមត្ថ​កិច្ច​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ។ បន្ទាប់​ពី​តុលាការ​បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ ជន​ស​ង្ស័​យ​ឈ្មោះ រស់ សុ​ឃិ​ត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា លោក រស់ សុ​ឃិ​ត ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩ ពាក់​ពន្ធ​ពី​បទ​.​ប​រិ​ហារ​កេរ្តិ៍ និ​ង​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវ​បាន​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ប៉ុន្តែ​ពេល​នោះ​លោក រស់ សុ​ឃិ​ត ជាប់​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១​ឆ្នាំ​ទេ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។ ម្តងនេះ​លោក​ចាងហ្វាង​កាសែត​ជាតិខ្មែរ អាច​នឹង​ត្រូវ​​ជាប់ឃុំ​​ក្នុង​ពន្ធនាគារ​យូ​រ​ជាង​មុន នេះ​បើ​តាម​មើល​អង្គហេតុ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ