ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាសសេចក្តី​សម្រេច ស្តី​ពី​ការ​ចាត់តាំង កែសម្រួល និង​បំពេញបន្ថែម​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ចុះ​ជួយ​ខេត្តកំពត នា​សម័យ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​ធ្វើ​ពិធី​ប្រកាសសេចក្តី​សម្រេច ស្តី​ពី​ការ​ចាត់តាំង កែសម្រួល និង​បំពេញបន្ថែម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ក្រុង…

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​ធ្វើ​ពិធី​ប្រកាសសេចក្តី​សម្រេច ស្តី​ពី​ការ​ចាត់តាំង កែសម្រួល និង​បំពេញបន្ថែម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ក្រុង ស្រុក ក្នុង​ខេត្តកំពត នៅ​សាលសន្និសីទ​បូកគោ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងរ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពត និង​លោក ជាវ តា​យ សមាជិក​គណៈ​កម្មាធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ។ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោក​ជំទាវ ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ចា​ន​ខេត្តកំពត ។

ក្នុង​ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត ក្រុង ស្រុក មន្ត្រី​ដែល​ចុះ​មូលដ្ឋាន​ទូ​ទាំង​ខេត្តកំពត គេ​សង្កេត​ឃើញ​វត្តមាន ឯកឧត្តម លោក​ជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា​មណ្ឌល​កំពត ក៏​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ដែរ សរុប​ចំនួន ២៧៦​រូប ដើម្បី​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ សេចក្តីសម្រេច ស្តី​ពី​ការ​ចាត់តាំង កែសម្រួល និង​បំពេញបន្ថែម​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ការងារ​ពង្រឹង​មូលដ្ឋាន ក្នុង​ដំណាក់​កាលសម័យ​កូ​វី​ដ​១៩ ។

សេចក្តីសម្រេច​កែសម្រួល​ទាំង ៣​ថ្នាក់​ខាងលើ​នេះ មាន​ចំនួន ជាង ៣​ពាន់​នាក់ ។ ក្រោយ​ពី​លោក ជាយ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត មាន​មតិ​ស្វាគមន៍ និង​ជម្រាប​ជូន​នូវ​កិច្ចការ​ដឹកនាំ​ក្នុង​ខេត្ត រយៈពេល​កន្លង​មានការ​រីក​ចម្រើន និង​មានការ​អភិវឌ្ឍន៍ ជា​លំដាប់ រួច​មក លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ក៏​បាន​ប្រគល់​ជូន​ប្រធាន​ក្រុមការងារ នូវ​សេចក្តីសម្រេច​យក​ទៅ​ផ្សព្វផ្សាយ​បន្ត ។

លោក​ក៏​បាន​ក្រើន​រលឹក អំពី​តួនាទី ភារកិច្ច​តាម​ថ្នាក់​និ​មួយ​ៗ រំលេច​ការ​កែសម្រួល ការងារ សិទ្ធិ​តួនាទី​ភារកិច្ច​ប្រកបដោយ​ភាព​ទន់ភ្លន់ ឈ្លាសវៃ សម្រប​ខ្លួន​ទាំង​ពលរដ្ឋ ទាំង​មន្ត្រី តាម​ស្ថានភាព​នៃ​សម័យ​កូ​វី​ដ​១៩ ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ក្រើនរំលឹក ពី​តួនាទី​ភារកិច្ច​របស់​ចលនា​មហាជន ជា​ពិសេស​ចលនា យុវជន​គ្រប់​ប្រភេទ អំពី​ការ​អនុវត្តន៍​តួនាទី​ភារកិច្ច សមាសភាព សមាជិក​របស់​ខ្លួន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ