ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រួសាររងការចោទពីខាងភាគីថៃ​៖ បាន​សង់​​លំនៅឋាន​​លើដី​តំបន់​ស

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ៖ ​ប្រជាពលរដ្ឋ​២​គ្រួសារ​​រង​ការ​ចោទ​ពី​សំណាក់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃថា​ ចូល​មក​សាងសង់​លំនៅ​ឋាន​ស្ថិត​នៅ​លើ​ដី​តំបន់​ស ដោយឡែក ​លោក​វរៈ​សេនីយ៍​ទោ ចាន់ ​ឌី​សុផល មេ​​កង​កាំ​ភ្លើង​ធំ​ចំណុះ​ឱ្យ​កងពលតូច​ថ្មើ​ជើង​លេខ​៤២​ ដែល​កំពុង​​ឈរជើង​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ ​ប្តឹង​ប្រជាពលរដ្ឋ​២​គ្រួសារ​នេះ​​ចូល​ដល់​តុលា​ការ​អម​សាលាដំបូង​ខេត្ត​…

ខេត្ត​ឧត្តរមានជ័យ៖ ​ប្រជាពលរដ្ឋ​២​គ្រួសារ​​រង​ការ​ចោទ​ពី​សំណាក់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃថា​ ចូល​មក​សាងសង់​លំនៅ​ឋាន​ស្ថិត​នៅ​លើ​ដី​តំបន់​ស ដោយឡែក ​លោក​វរៈ​សេនីយ៍​ទោ ចាន់ ​ឌី​សុផល មេ​​កង​កាំ​ភ្លើង​ធំ​ចំណុះ​ឱ្យ​កងពលតូច​ថ្មើ​ជើង​លេខ​៤២​ ដែល​កំពុង​​ឈរជើង​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ ​ប្តឹង​ប្រជាពលរដ្ឋ​២​គ្រួសារ​នេះ​​ចូល​ដល់​តុលា​ការ​អម​សាលាដំបូង​ខេត្ត​ ឱ្យ​រុះរើ​លំនៅ​ឋាន​ចេញ​មិន​ឱ្យ​ផុត​ពី​ថ្ងៃ​ទី​១​ កក្កដា ​ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ជប់​គគី​ខាងកើត ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​លខេត្តឧត្តរមាន​ជ័យ​។

ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​​ដែល​រង​ការ​ចោទ​ពី​សំណាក់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ​ង​រង​ការ​ចោទ​ពី​សំណាក់​លោក​ចាន់ ឌី​សុផល ​នោះ ​ឈ្មោះ​ម៉ៅ វង្ស​សុ​ជាតិ ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ ​ជា ស៊ី​ណាត​អាយុ​៥០​ឆ្នាំ​ ​ជា​កសិករ ​មានកូន​ស្រី​២​នាក់ ​និង​មួយ​គ្រួសារ​ទៀត​ឈ្មោះ​សៀង ស៊ី​ថា ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ជា​បុរស​ពោះ​ម៉ាយ​​កូនប្រុស​២​នាក់ ​មុខរបរ​ជា​កសិករ​រស់នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​។ ​ពួក​គាត់​ទាំង​
២ ​គ្រួសារ​នេះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​សព្វថ្ងៃ​ប្រមាណ​៣០​គ្រួសារ​តាំងពី​កើត​មាន​ព្រឹត្តិការណ៍​ព្រំដែន​ក្នុង​អំឡុង​ឆ្នាំ​២០០៨​មកម្ល៉េះ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០២០​នេះ ខណៈនោះ​ការ​រស់នៅ​ទី​នេះ ​ទទួល​រង​ការ​ទោ​ទ​ប្រកាន់​ពី​សំណាក់​ក្រុម ទាហាន​ឈុត​ខ្មៅ​ថៃ ​ចូល​មក​ដេញ​នឹង​ដក​ដំណាំ​បំផ្លាញ​ចោល​ ដោយ​ចោទ​ថា ​រស់នៅ​លើ​តំបន់​សរ តែ​ប្រជា ពលរដ្ឋ​នៅ​តែ​ក្រា​ញន​រនាល​មិន​ព្រម​ធ្វើការ​ចាកចេញ​ឡើយ​។

ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​ដដែល​បាន​បញ្ចា​ក់ថា ដី​លោក​ចាន់ សុផល​ ដែល​មាន​សិទ្ធិ​គ្រប់គ្រង​ដោយ​ស្របច្បាប់​នោះ​ មាន​ត្រឹមតែ​៣៦x៥០​ម៉ែត្រ​ប៉ុណ្ណោះ ដោយឡែក​ពួកគាត់​ទាំង​២​គ្រួសារ​នេះ​រស់នៅ​ខាង​ក្រោយ​កន្ទុយ​ដី​របស់​លោក​ចាន់ ឌី​សុផល​ដែល​ថៃ​អៈ​អាង​ថា​ជា​តំបន់​សរ​បែ​ជា​លោក​ចាន់ សុផល​ប្តឹង​ពួក​គាត់​ទៅ​តុលាការ​អម​សាលា​ដំបូ​ង​ខេត្ត ហើយ​ក្រុម​មន្ត្រី​តុលាការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៤​មិថុនា​២០២០នេះ​ ចូល​មក​គំរាម​ឱ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ឱ្យ​ផុត​ពី​ដី​នេះ​មិន​ឱ្យ​លើស​ពី​ថ្ងៃ​ទី​១​ខែ ​៧ឆ្នាំ​ ២០២០ ខណៈ​នេះ​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា​សម្តេច​ប៊ុ​ន រា​នី​ ហ៊ុន ​សែន រួម​ទាំង​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ពួក​គាត់​ទាំង​២​គ្រួសារ​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ដី​នេះ​ផង​។

ទាក់ទិន​ទៅ​នឹង​ព័ត​មាន​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា​ ២០២០​ កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាសន៍​តាម​រយៈ​លេខ​ទូ​ស័ព្ទ​ទៅ​លោក​វរៈសេនីយ៍ទោ​ចាន់ ឌី​សុផល ​មេ​គរ​កងកាំភ្លើងធំ​ចំណុះ​ឱ្យ​កងពលតូច​ថ្មើ​ជើង​លេខ​៤២​ឈរជើង​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ លោក​បាន​បំភ្លឺ​ថា ​ដី​របស់​លោក​ដែល​ស្របច្បាប់​គ្រប់គ្រង​នោះ​មាន​ទំ​ហំ៣៦x៥០​ម៉ែត្រ ​លើស​ពី​នោះ​ដី​របស់​ខ្លួន​មាន ​រហូត​ទៅ​ដល់​៣៦x៣០០​ម៉ែត្រ​ ដែល​លោក​បាន​គ្រប់​គ្រង​ហើយ​ប្រជាពលរដ្ឋ​២​គ្រួសារ​ មក​រស់នៅ​លើ​កន្ទុយ​ដី​របស់​ខ្លួន​។

លោក​ហាំ​ង មេ​ង ​អភិបាលស្រុក​បន្ទាយ​អ​ម្ពឹ​ល ​នៅ​ថ្ងៃ​ទី​២៩ ​មិថុនា ​២០២០ ​នេះ​ បានឱ្យ​កោះសន្តិភាព​ដឹង​ថា​ រឿង​រ៉ាវទំនាស់​ដីធ្លី​ដែល​ពាក់ព័ន្ធ​គ្ នា​រវាង​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​នឹង​លោក​ចាន់ ​ឌី​សុផល ​ជា​មន្ត្រី​យោធា​រូប​នេះ បាន​ដាក់​ពាក្យ​ប្តឹង​ប្រជាពលរដ្ឋ​ចូល​មក​ក្រុម​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ឱ្យ​ជួយ​ធ្វើការ​ដោះស្រាយ​ផង​ដែរ ហើយ​ក្រុម​អាជ្ញាធរ​បាន​ចុះ​ទៅ​ដល់​កន្លែង​ទីតាំង​ដី​ទំនាស់​នោះ​នឹង​បាន​ពិនិត្យ​ឃើញ​ថា ដី​នេះ​ជា​ដី​មិន​អាច​កត់សម្គាល់​បាន​ទេ​ខណៈ​ក្រុម​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅឡើយ ខណៈ​ក្រុម​ទាហាន​ថៃ​គេ​បាន​អៈ​អាង​ថា​ជា​តំបន់​សរ​ហើយ​ក្រុម​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​រួម​ទាំង​មន្ត្រី​ជំនាញ​បាន​ច្រាន​ចោល​​រាល់​ពាក្យបណ្តឹង​របស់​ចាន់​ ឌី​សុផល​ មិន​អាច​ធ្វើការ​លើកយក​មក​ដោះស្រាយ​បាន​នោ​ទេ​ ៕

អត្ថបទសរសេរ ដោយ