ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជាប់ពាក្យ​រំលង​ច្រើន​ឆ្នាំ នៅ ស៊ី​នឿ​ន ស្ងាត់​ដំណឹង​រៀប​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តារាចម្រៀង នៅ ស៊ី​នឿ​ន បាន​ភ្ជាប់ពាក្យ ជាមួយ​គូ​ដណ្តឹង​រស់នៅ​អា​មេ​រិ​ក​។ ពួក​គេ​នៅ​មិន​ទាន់​ដល់​ថ្ងៃ​ចូល​រោងការ​នៅឡើយ បើ​គិត​ទៅ​ច្រើន​ឆ្នាំទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តារាចម្រៀង នៅ ស៊ី​នឿ​ន បាន​ភ្ជាប់ពាក្យ ជាមួយ​គូ​ដណ្តឹង​រស់នៅ​អា​មេ​រិ​ក​។ ពួក​គេ​នៅ​មិន​ទាន់​ដល់​ថ្ងៃ​ចូល​រោងការ​នៅឡើយ បើ​គិត​ទៅ​ច្រើន​ឆ្នាំទៅ​ហើយ ស៊ី​នឿ​ន និង​ម្ចាស់​ចិត្ត នៅ​តែ​លៃលក​ពេល​ល្អ​មិនឃើញ​។ នៅ ស៊ី​នឿ​ន បាន​បណ្តោយ​ឱ្យ​តារា​មាន​គូ​ក្រោយ​លោក​ចូល​រោងការ និង​ខ្លះ​បែរជា​មានកូន​ជា​ចំណងដៃ​ប្រឡែង​លេង ។

ចំណែក ស៊ី​នឿ​ន បាន​ត្រឹមតែ​ដឹក​ដៃគូ​ដណ្តឹង​ដ៏​ស្រស់​ស្អាត ចូលរួម​ជូនពរ​ជ័យ​គូ​ស្វាមីភរិយា​គេ​ទៅ​វិញ​។ តើ​មាន​កត្តា​ចម្បង​យ៉ាងណា​ខ្លះ? បណ្តាល​ឱ្យ​តារា​ប្រុស​នៅ ហង្ស​មាស រូប​នេះ ផ្អិ​ប​ដំណើរ​រៀប​ការ ដើម្បី​តប​ចង់​ឃើញ​ពី​សំណាក់​ហ្វេ​ន​ៗ​។

ស្រប​ពេល​នេះ សាមីខ្លួន​ទាំង​សងខាង​នៅ​តែ​មិន​ចាប់អារម្មណ៍​ក្នុង​ពេល​ថ្ងៃ​ភ្ជាប់ពាក្យ​ប្រកាស​ថា នឹង​រៀប​ការ​ឱ្យ​ផ្អើល​គេឯង​។

នៅ ស៊ី​នឿ​ន កាលពី​ច្រើន​ឆ្នាំ​មុន​បាន​ភ្ជាប់ពាក្យ នៅ​ក្នុង​បុរី​មួយ​នៃ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ពិធី​ភ្ជាប់ពាក្យ របស់​លោក​មានការ​ឃើញ​ថា រៀបចំ​ហឹ​ក​ហ័ក​ណាស់ ធ្វើ​ឡើង​ដូច​ការ​មួយ​។ ក្នុង​នោះ​ពិធី​ព្រឹក​ឡើង​តាម​ក្បួនច្បាប់ ឯ​ពេល​ល្ងាច​មាន​ពិធីជប់លៀង​ច្រើន​តុ ភ្លេងសម័យ​រៀបចំ​អម​ដោយ​តារា​មួយ​ចំនួន​ចូលរួម អាច​ថា​ដូច​ការ​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ