ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​អ្វី​ម្លេះ​! ក្រោយ​ឃើញ​បងប្អូន​ខាត់ សុ​ឃី​ម ច្រៀង​ចម្រៀង​ជូន​ដំណើរ​ឪពុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ច្រៀង និង​លេង​ឧបករណ៍​ភ្លេងបុរាណ កម្រ​មាន​អ្នកសិល្បៈ​ផ្សេង​ទៀត​ធ្វើ​បាន​នោះ ខាត់ សុ​ឃី​ម និង​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ទុក​ធំ ដោយ​ការ​ការ​បាត់​បង់ជីវិត​ឪពុក​ជាទី​ស្រលាញ់​របស់​នាង កាន់តែ​ធ្វើ​ឲ្យ​មហាជន​ក្តុកក្តួល​អួល​ដើម​.​ក នៅ​ពេល​បានលឺ​ចម្រៀង​ដែល​បងប្អូន​ត្រកូល​ខាត់…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ច្រៀង និង​លេង​ឧបករណ៍​ភ្លេងបុរាណ កម្រ​មាន​អ្នកសិល្បៈ​ផ្សេង​ទៀត​ធ្វើ​បាន​នោះ ខាត់ សុ​ឃី​ម និង​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ទុក​ធំ ដោយ​ការ​ការ​បាត់​បង់ជីវិត​ឪពុក​ជាទី​ស្រលាញ់​របស់​នាង កាន់តែ​ធ្វើ​ឲ្យ​មហាជន​ក្តុកក្តួល​អួល​ដើម​.​ក នៅ​ពេល​បានលឺ​ចម្រៀង​ដែល​បងប្អូន​ត្រកូល​ខាត់ ដែល​មាន​ឈាមជ័រ​ជា​គ្រួសារ អ្នកសិល្បៈ​បុរាណ​បកស្រាយ​ចម្រៀង​រួម​គ្នា​ជួន​ដំណើរ​អ្នក​មានគុណ​ជា​លើក​ចុង​ក្រោយ​នោះ ។

ដោយ​ក្តី​នឹក​ស្រណោះ​ដល់​ឪពុក​ជា​ពន់ពេក ខាត់ សុ​ឃី​ម និង​បងប្អូន ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់​បាន​ដែល​សុទ្ធតែ​មាន​ជំនាញ​ខាង​សិល្បៈ​ច្រៀង និង​លេង​ឧបករណ៍​ភ្លេងបុរាណ​ផ្សេង​ៗ នៅ​ថ្ងៃ​បុណ្យ ៧​ថ្ងៃ​របស់​ឪពុក បាន​ធ្វើ​រឿង​មួយ​រួម​គ្នា​ច្រៀង​បទ​ភ្លេង​ឆៃយ៉ាំ ជូន​ចំពោះ​ឪពុក​ជា​លើក​ចុង​ក្រោយ ស្តាប់ ហើយ​ធ្វើ​ឲ្យ​មហាជន​ទប់ទឹក​ភ្នែក​សឹង​មិន​ជាប់ និង​កាន់តែ​យល់​ពី​អារម្មណ៍​នៃ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ថា មាន​ទំហំ​ធំធេង​យ៉ាងណា ។

ព្រម​ជាមួយនឹង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ត្រកូល​ខាត់​ពី​សំណាក់​មហាជន​នោះ បងប្អូន​ខ្មែរ​មួយ​ចំនួន​ធំ​ក៏​បាន​សរសើរ ខាត់ សុ​ឃី​ម និង​ក្រុម​គ្រួសារ​ចំពោះ​ទឹកចិត្ត​ស្រលាញ់​អ្នក​មានគុណ ដែល​ពិបាក​នឹង​ទទួលយក​នូវ​អ្វី​កើត​មាន​ឡើង ។

សូម​រម្លឹក​ថា លោក លាវ ខាត់ ដែល​ជា​ឪពុក​របស់​នាង ខាត់ សុ​ឃី​ម បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២២ មិថុនា ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ដោយ​រោគាពាធ ។

ក្រោយ​ពី​ទទួល​ដំណឹង​យ៉ាង​ក្រៀមក្រំ​ទៅ​លើ​គ្រួសារ​របស់​តារាចម្រៀង​ភ្លេង​ការ​រូប​នេះ ក៏​មាន​សិល្បករ និង​សិល្បការី​ជា​ច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ និង​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​បុណ្យ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​បាន​លើកទឹកចិត្ត​ទៅ​ដល់​អ្នក​នាង​ខាត់ សុ​ឃី​ម ជា​ច្រើន​ផង​ដែរ ៕

កែសម្រួលដោយ