ភ្ញាក់ផ្អើល​ជា​ខ្លាំង​បុរស​ម្នាក់​បាន​យក​កូនកាំបិត​អារ​.អាប្អូន​ខ្លួនឯង


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​រូបគេ​ផឹកស្រា​ស្រវឹង​បាត់បង់​ស្មារតី​បាន​យក​កូនកាំបិត​ចិតបន្លែ អារ​.​ប្រដាប់​ភេទ​ខ្លួនឯង បណ្តាល​ដាច់​រលាត​សឹងតែ​ដាច់​ចេញពី​ខ្លួន ហូរ​ឈាម​ស្រោច​ពេញ​លើ​ដងផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ចំណុច​ផ្លូវ​ប៉េ​តុង​មួយ​កន្លែង ក្នុងភូមិ​ទួល​រកា​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ។

ជន​រង​គ្រោះ​មានឈ្មោះ គា វ​ណ្ណា អាយុ​៣៨​ឆ្នាំ មាន​លំនៅ​ឋាន​ផ្ទះ​ជួល​ម្តុំ​ចំណុច​កើតហេតុ មិន​មានមុខ​របរ​អ្វី​ឡើយ ។

យោង​តាម​សម្តី​រៀប​រ៉ាប់​របស់​ស្ត្រី​ជា​ប្រពន្ធ ជន​រង​គ្រោះ​អោយ​ដឹង​ថា នៅ​វេលា​មុន​កើតហេតុ បុរស​ជា​ប្តី​បាន​អង្គុយ​ហូប​ស្រាស​ម្នាក់ឯង តាំងពី​ព្រឹក​មក​ម្លេះ ។ លុះដល់​វេលា​កើតហេតុ បុរស​ជា​ប្តី ស្រាប់តែ​សម្រាត​ខោអាវ​អស់ពី​ខ្លួន ហើយរ​ត់ទៅ​យក​កូនកាំបិត​ចិតបន្លែ​មុត​ស្រួច​មួយ​កាន់​ជាប់​នឹង​ដៃ​ទៅ​ជាមួយ ហើយ​រត់​ចេញពីផ្ទះ​សំដៅលើ​ដងផ្លូវ រួច​ក៏​ធ្វើ​សកម្មភាព​អារ និង​ចាក់​ប្រដាប់​ភេទ​ខ្លួនឯង​សឹង​នឹង​ដាច់​ចេញពី​ខ្លួន​តែ​ម្តង បណ្តាល​អោយ​ហូរ​ឈាម​ស្រោច​ពេញ​នៅ​លើ​ដងផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដល់​ពលរដ្ឋ​ក្បែរ​ខាង​ចោមរោម​មើល ។

ភ្លាម​ៗ​នោះ​ផង​ដែរ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ នឹង​បាន​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ អោយមក​ទទួលយក ជន​រង​គ្រោះ​យក​ទៅ​ស​ង្រោះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​សម្តី​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ អោយ​ដឹង​ថា បុរស​ជា​ប្តី គឺជា​អ្នកចេះ​មន្តអាគម​ន៍​អូ​ម​អាប ហើយ​ក៏​ជា​មនុស្ស​ឧស្សាហ៍​ហូប​ស្រា​ញឹកញាប់​ផង​ដែរ ប៉ុន្តែ​មិន​ធ្លាប់​ធ្វើ​អ្វី​បំផ្លាញ​ខ្លួនឯង​ឡើយ ទើបតែ​លើក​នេះ​មិនដឹង យ៉ាង​មិច​ទេ ក្រោយ​ហូប​ស្រា​រួច​ក៏​ទៅ​ជា​បែប​ហ្នឹង​តែ​ម្តង ។

ប្រភព​អះអាង​ស្រ​ដៀង​គ្នា​ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ គឺ​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ចេះ​អាគម​ន៍​អូ​ម​អាម​ប្រាកដ​មែន ហើយ​ពលរដ្ឋ​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ខុស​នឹង​គ្រូ​អាគម​ន៍​ហើយ ទើប​បុរស​រូប​នេះ​សម្រេច​អារ​.​ប្រដាប់​ភេទ​ខ្លួនឯង​តែ​ម្តង ។

យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​នេះ នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម លោក​វុ​ធ ឌ្ឍ ផូ​សារ​វ័​ន្ត បញ្ជាក់​ថា ជន​រង​គ្រោះ​ដោយសារ​ហូប​ស្រា​ច្រើន នាំ​អោយ​បាត់បង់​ស្មារតី​គ្រប់គ្រង​ខ្លួនឯង​ទើប​ឈាន​ដល់​ការ​ធ្វើ​រឿង​បែប​នេះ​តែ​ម្តង ទៀត​សោត រូបគេ​ក៏​ជា​មនុស្ស​ឧស្សាហ៍​ហូប​ស្រាស​ជា​ញឹកញាប់​ជា​ប្រចាំ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ