ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រៀបចំ​ច្បាប់​ស្តី​ពី​នគរ​បាល​ជាតិ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​កម្ពុជា​នឹង​មានច្បាប់​ស្តី​ពី​នគរបាល​ជាតិ​ខណៈ​ពេល​នេះ​ក្រសួងមហាផ្ទៃ បាន​កំពុង​ពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ ។ បើ​តាម​លោក ខៀវ សុភ​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​កម្ពុជា​នឹង​មានច្បាប់​ស្តី​ពី​នគរបាល​ជាតិ​ខណៈ​ពេល​នេះ​ក្រសួងមហាផ្ទៃ បាន​កំពុង​ពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ ។

បើ​តាម​លោក ខៀវ សុភ​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា មាន​ប្រសាសន៍​ថា​ការ​ដែល​មានច្បាប់​ស្តី​ពី​នគរបាល​ជាតិ ជា​កិច្ចការ​សំខាន់ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​ការ​គ្រប់គ្រង​នគ​បាល​ជាតិ ។ លោក​បាន​បញ្ជាក់​ថា​ច្បាប់​មាន​វិសាលភាព​ធំ​ជាង​អនុក្រឹត្យ និង​សេចក្តី​ប្រកាស ដែល​ជា​បែបបទ​ដែល​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​អនុវត្ត​នា​ពេល​កន្លង​មក​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ជា​រួម​ថា «​ខ្ញុំ​លើក​ឧទាហរណ៍ ករណី​ចំនួន ឧត្តមសេនីយ៍ វរសេនីយ៍ និង​ថ្នាក់​ផ្សេង​ៗ​ទៀត នៅ​ពេល​យើង​មិន​មានច្បាប់ ចំនួន​មិន​បាន​កំណត់ ប៉ុន្តែ​នៅ​ពេល​មានច្បាប់​ចំនួន​នឹង​កំណត់ សមត្ថភាព​នឹង​ពង្រឹង​ពីព្រោះ​អ្វី​ៗ​មាន​ចែង​លម្អិត​ក្នុង​ច្បាប់​» ។

ក្រសួងមហាផ្ទៃ​បាន​ផ្សាយ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​នគរបាល​ជាតិ​កម្ពុជា ដែល​កំពុង​ពិនិត្យ​សិក្សា​នោះ មាន​១៨​ជំពូក ៩០​មាត្រា រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​កំណត់​អំពី​លក្ខន្តិកៈ​ការ​គ្រប់គ្រង​នគរបាល​ជាតិ​កម្ពុជា ក្នុង​ការ​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​អាយុជីវិត សិទ្ធិ​សេរីភាព ទ្រព្យសម្បតិ្ត​សាធារណៈ និង​ឯកជន​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​។

លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ខាងលើ​នោះ ក្រោយ​ទទួល​បាន​គោលការណ៍​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​ពិចារណារ ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើ​យ៉ាងណា រៀបចំ​ច្បាប់​នេះ​ឱ្យ​បាន​ល្អ ជា​ពិសេស​ធានា​ឱ្យ​បាន​នូវ​សុគតិ​ភាព​ជាមួយនឹង​ច្បាប់​ដទៃ​ដែល​ពាក់ព័ន្ធ និង​ត្រូវ​សិក្សា​បន្ថែម​ផង​ដែរ​អំពី​បទដ្ឋាន​គតិ​យុទ្ធ និង​បទ​ពិសោធ​ន៌​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​អូ​ស្រា្ត​លី​ជាដើម​។

ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជាក់​ថា កន្លង​មក​ប្រទេស​អូ​ស្រា្ត​លី​បាន​ជួយ​និង​ផ្តល់​ជា​បទ​ពិសោធ៍​មួយ​ចំនួន​លើ សេចក្តីព្រាងច្បាប់​ស្តី​ពី​នគរបាល​ជាតិ​កម្ពុជា​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ