ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃសមណនិស្សិតនៅបាត់ដំបង ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ព្រះសង្ឃបដិបត្តិធម្មវិបស្សនាកម្មដ្ឋាន សមណនិស្សិត និងនិស្សិតកំពុង សិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង និងពុទ្ធិសាសនា ដើម្បីការអប់រំ នៃកម្ពុជា ទទួលការយកចិត្តទុកដាក់និងជួយផ្គង់ផ្គងជាសម្ភារសិក្សាពីសំ…

ខេត្តបាត់ដំបង ៖ ព្រះសង្ឃបដិបត្តិធម្មវិបស្សនាកម្មដ្ឋាន សមណនិស្សិត និងនិស្សិតកំពុង សិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង និងពុទ្ធិសាសនា ដើម្បីការអប់រំ នៃកម្ពុជា ទទួលការយកចិត្តទុកដាក់និងជួយផ្គង់ផ្គងជាសម្ភារសិក្សាពីសំ ណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ។

សម្រាប់សម្ភារបរិក្ខាបម្រើឲ្យការអប់រំ ដែលប្រគេនព្រះសង្ឃនោះរួមមាន កុំព្យួទ័រលើតុ ព្រីនធ័រ លែបថប រួមទាំងថវិកាមួយចំនួនប្រគេនព្រះសង្ឃ ដើម្បីផ្គត់ផ្គង់ក្នុងការសិក្សា ទាំងអស់នេះ ជាសុទ្ធាជ្រះថ្លារបស់លោកជំទាវ ខៀវ ស៊ីណា អនុប្រធានកិត្តិយសកាក បាទក្រហមកម្ពុជាភរិយាឯកឧត្តម ជា ចាន់តូ អគ្គទេសភិបាលធនាគារជាតិនៃកម្ពុជា ។

ក្នុងឱកាសប្រគេនសម្ភារសិក្សា នាចុងសប្ដាហ៍កន្លងទៅនេះលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានមានប្រសាសន៍ថា ៖ សម្ភារផ្នែកអប់រំទាំងអស់នេះ គឺជាឆ្លើយតប់នឹងការបិណ្ឌ បាតរបស់ព្រះសង្ឃទាំងពីរកន្លែង ដែលកំពុងខ្វះខាតនូវសម្ភារទាំងអស់នេះក្នុងការសិក្សា សាមននិស្សិតសិស្ស និស្សិតដែលភាគច្រើនសុទ្ធអ្នកមានការខ្វះខាតមកពីខេត្តផ្សេងៗ ។

លោកជំទាវបានបន្ថែមទៀតថា សម្ភារដែលបាននាំមកប្រគេននាពេលនេះនឹងចូលរួមរួម ចំណែកជួយសម្រាលការលំបាករបស់សមណនិស្សិត និងនិស្សិតក្រីក្រដែលកំពុងសិក្សា ពុទ្ធិកសាកលវិទ្យាល័យក៏ដូចអង្គការពុទ្ធិសាសនា ដើម្បីការអប់រំនៃកម្ពុជា ដែលបាននិង កំពុងជួយបណ្ដុះបណ្ដាលកុមារកំព្រា និងអ្នកមានជីវភាពខ្វះខាតក្នុងសហគមន៍ ។

ជាមួយ នឹងផ្ដល់សម្ភារនេះដែរលោកជំទាវក៏បានផ្ដល់ក្រុមជំនាញអាយធី (IT) ឲ្យជួយរៀបចំប្រពន្ធ័ ណែតវ៉ើ (Network), ប្រព័ន្ធគ្រប់គ្រងសមណនិស្សិត និងនិស្សិត ប្រពន្ធ័គ្រប់គ្រងបណ្ណា ល័យផងដែរ ហើយលោកជំទាវ ក៏នូវបានសន្យាថា នឹងបន្តជួយដល់សាខាពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ជាបន្តបន្ទាប់ទៀតដើម្បីឲ្យសាកលវិទ្យាល័យមាន លទ្ធភាពនៅក្នុងការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ និងនិស្សិត ។

ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសុទ្ធាជ្រះ ថ្លារបស់ឯកឧត្ដមជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា ដែលជានិច្ចកាលតែងជួយ ឧបត្ថម្ភទាំងសម្ភារៈ និងស្មារតីជួយដល់ការលំបាកសាសកលវិទ្យាល័យ ។ ព្រះអង្គនៅ បានចាត់ទុកកាយវិការដ៏សប្បុរសនេះ ថាជាគំរូដ៏ល្អមួយសម្រាប់មនុស្សជំនាន់ក្រោយៗ ទៀតផង ។

ព្រះអង្គបានបន្ថែមទៀតថា ចំពោះសម្ភារសិក្សាទាំងអស់នេះ ក៏ជាចំណែកមួយនៅក្នុងការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណះសង្ឃនៅក្នុងការបង្កើតធនធានមនុស្ស នៅកម្ពុជាកាន់តែបានច្រើននិងប្រកបដោយចំណេះដឹង ចំណេះជំនាញ និងសមត្ថភាព ដើម្បីយកទៅបំពេញការងារបានសមរម្យ និងចូលរួមអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិ បាលផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ