ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អក​ពស់ព្រៃ ជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែល​ស៊ី​ពស់​ជា​អាហារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អក​ពស់ព្រៃ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​ស្លាប​ពណ៌​ត្នោត​ក្រ​ម៉ៅ ពេល​ហើរ​មាន​ឆ្នូត​គែម​ក្រោម​នៃ​ស្លាប​ពណ៌​ខ្មៅ បន្ទាប់​មក​ពណ៌​ស​ដងខ្លួន​មាន​អុជ​ៗ​ស ពាសពេញ និង​មាន​កំប៉ោយ​ក្រាស់​មាន​ឆ្នូត​ទទឹង​ខ្មៅ​ធំ​ចុងកន្ទុយ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ អក​ពស់ព្រៃ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​ស្លាប​ពណ៌​ត្នោត​ក្រ​ម៉ៅ ពេល​ហើរ​មាន​ឆ្នូត​គែម​ក្រោម​នៃ​ស្លាប​ពណ៌​ខ្មៅ បន្ទាប់​មក​ពណ៌​ស​ដងខ្លួន​មាន​អុជ​ៗ​ស ពាសពេញ និង​មាន​កំប៉ោយ​ក្រាស់​មាន​ឆ្នូត​ទទឹង​ខ្មៅ​ធំ​ចុងកន្ទុយ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា បក្សី​ខាងលើ​នេះ ជា​ទូទៅ​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ល្បោះ និង​ដំណុះ​ព្រៃ​ក្មេង ព្រៃ​ជាំ​ជាដើម ។ យើង​រួម​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។

អក​ពស់ព្រៃ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែល​ស៊ី​ពស់​ជា​អាហារ ហើយ​បន្ត​ពូជ​ចាប់ពី​ខែមករា ដល់ ខែតុលា និង​មាន​ពង ចំនួន ១ គត់ ៕