ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​កន្លែងធ្វើការ​ដែល​នឹង​បំផ្លាញ​ជីវិត​របស់​អ្នក

3 ឆ្នាំ មុន

ភាព​ជោគជ័យ​របស់​មនុស្ស​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ដែល​រួម​មាន​កត្តា​ដែល​អ្នកគ្រប់គ្រង​បាន និង​កត្តា​ដែល​អ្នកគ្រប់គ្រង​មិន​បាន​។ ក្នុង​នោះ​រួម​មាន​កត្តា​កន្លែងធ្វើការ​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ឱកាស​ជោគជ័យ​ក្នុង​ការងារ និង​ក្នុង​ជីវិត​របស់​អ្នក​។ខាងក្រោម​នេះ​គឺជា​មុខសញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​កន្លែងធ្វើការ​របស់​អ្នក​នឹង​បំផ្លាញ​ជីវិត​របស់​អ្នក​៖ ១. បុគ្គលិក​មិន​ហ៊ាន​ចែករំលែក​មតិយោបល់ពេល​ដែល​បុគ្គលិក​ទូទៅ​មិន​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ចែករំលែក​មតិយោបល់ និង​មាន​តែ​អ្នកដឹកនាំ​ថ្នាក់ខ្ពស់​ដែល​និយាយ​ម្នាក់ឯង វា​ជា​មុខសញ្ញា​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច និង​បង្ហាញ​ថា​ស្ថាប័ន​ការងារ​មិន​ឲ្យ​តម្លៃ​លើ​គំនិត​របស់​មនុស្ស​ទូទៅ​ទេ​។ ២….

ភាព​ជោគជ័យ​របស់​មនុស្ស​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ដែល​រួម​មាន​កត្តា​ដែល​អ្នកគ្រប់គ្រង​បាន និង​កត្តា​ដែល​អ្នកគ្រប់គ្រង​មិន​បាន​។ ក្នុង​នោះ​រួម​មាន​កត្តា​កន្លែងធ្វើការ​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ឱកាស​ជោគជ័យ​ក្នុង​ការងារ និង​ក្នុង​ជីវិត​របស់​អ្នក​។
ខាងក្រោម​នេះ​គឺជា​មុខសញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​កន្លែងធ្វើការ​របស់​អ្នក​នឹង​បំផ្លាញ​ជីវិត​របស់​អ្នក​៖

១. បុគ្គលិក​មិន​ហ៊ាន​ចែករំលែក​មតិយោបល់
ពេល​ដែល​បុគ្គលិក​ទូទៅ​មិន​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ចែករំលែក​មតិយោបល់ និង​មាន​តែ​អ្នកដឹកនាំ​ថ្នាក់ខ្ពស់​ដែល​និយាយ​ម្នាក់ឯង វា​ជា​មុខសញ្ញា​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច និង​បង្ហាញ​ថា​ស្ថាប័ន​ការងារ​មិន​ឲ្យ​តម្លៃ​លើ​គំនិត​របស់​មនុស្ស​ទូទៅ​ទេ​។

២. មិត្ត​រួម​ការងារ​បាក់កម្លាំង
មុខសញ្ញា​មួយទៀត​គឺ​ពេល​ដែល​បុគ្គលិក​ក្នុង​ស្ថាប័ន​ទៅ​ធ្វើការ​ដោយ​ខ្លួន​ទទេ និង​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន ព្រោះ​វា​បង្ហាញ​ថា​ស្ថាប័ន​ការងារ​មិន​យកចិត្តទុកដាក់​លើ​បុគ្គលិក​របស់​ខ្លួន ឬ​បុគ្គលិក​បាន​ធ្វើការ​លើសលប់ ឬ​ពួក​គេ​បាន​ចាប់ផ្តើម​គិត​ថា​ការ​ចូលរួម​របស់​ពួក​គេ​មិន​មាន​តម្លៃ​សម្រាប់​ស្ថាប័ន​ជាដើម​។

៣. បុគ្គលិក​ឆាប់​ប្តូរ​ការងារ
ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ឃើញ​ថា​មិត្ត​រួមការ​ងារ​របស់​អ្នក​ឧស្សាហ៍​ប្តូរ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​នោះ វា​ប្រហែលជា​មុខសញ្ញា​បង្ហាញ​ថា​ស្ថាប័ន​ការងារ​របស់​អ្នក​កំពុង​មាន​បញ្ហា​ហើយ​ព្រោះ​មនុស្ស​មិន​ងាយ​ដើរ​ចេញពី​កន្លែង​ការងារ​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្ត​ទេ​។

៤. បុគ្គលិក​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក
កន្លែង​ការងារ​ដែល​ល្អ​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​និយាយដើម​ពីក្រោយ​ខ្នង​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​។ ផ្ទុយ​មក​វិញ វា​ជា​កន្លែង​ដែល​មនុស្ស​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើក​ទូលាយ​ដែល​ជៀសវាង​ការ​យល់​ច្រឡំ និង​ជម្លោះ​នានា​។
ការ​រអ៊ូរទាំ​ជា​រឿង​ទូទៅ​ទេ​ក្នុង​កន្លែង​ការងារ ហើយ​វា​កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែរ​។ ប៉ុន្តែ​ការ​រិះគន់​ពីក្រោយ​ខ្នង​ជា​មុខសញ្ញា​បង្ហាញ​ថា​មនុស្ស​មិន​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

៥. អ្នក​មួម៉ៅ​ដាក់​អ្នក​ដទៃ​ក្រៅពី​នៅ​កន្លែងធ្វើការ
ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ឃើញ​ថា​ខ្លួន​បាន​ចាប់ផ្តើម​មួម៉ៅ​ដាក់​ដៃគូ មិត្តភក្តិ មាន​បញ្ហា​ចូល​ដំណេក ឬ​ឡើង​ទម្ងន់​នោះ វា​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មិនល្អ​។ មនុស្ស​គួរតែ​ប្រឈម​មុខ​នឹង​ស្ត្រេ​ស​ដោយ​ចំ​ៗ​ព្រោះ​វា​អាច​បង្ក​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ប្រសិនបើ​មនុស្ស​មិន​យកចិត្តទុកដាក់​លើ​វា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ