ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូសឈើចម្រុះ​៣០កំណាត់​ក្នុង​ស្រុកអូរយ៉ាដាវ​ (វីដេអូ)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តរតនគិរី​ ៖​ សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ រួម​មាន​កម្លាំង​ស្នាក់​ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ​កម្លាំង​នគរ​បាល​​សេដ្ឋកិច្ច​ខេត្ត​, ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​,​ កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​៦២៣, ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ចុះ​​បង្ក្រាប​​ចាប់​ឈើ​ចម្រុះ​ចំនួន​៣០​កំណាត់​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។ ការ​ចុះ​បង្ក្រាបខាងលើ​​នេះ ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៦និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តរតនគិរី​ ៖​ សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ រួម​មាន​កម្លាំង​ស្នាក់​ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ​កម្លាំង​នគរ​បាល​​សេដ្ឋកិច្ច​ខេត្ត​, ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​,​ កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​៦២៣, ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ចុះ​​បង្ក្រាប​​ចាប់​ឈើ​ចម្រុះ​ចំនួន​៣០​កំណាត់​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។

ការ​ចុះ​បង្ក្រាបខាងលើ​​នេះ ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៦និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែមិថុនា​ ឆ្នាំ​២០២០​ ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​ច្រករបៀង ​ភូមិ​ឡុំ​ ស្ថិត​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ​​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។

លោក​ឧត្តមសេនីយ៍ត្រី​នូវ ដា​រ៉ា ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា​ ប្រតិបត្តិការ​នេះ​មានការ​ចង្អុលបង្ហាញ​ពី​​លោក​ថង សា​វុន​ អភិបាលខេត្ត​និង លោក​ឧត្តមសេនីយ៍ទោ យិ​ន​ ចំណាន​ ស្នងការ​នគរបាល​ខេត្ត ដោយ​ការ​សម្របសម្រួល​ពី​លោក​ងិ​ន ពេ​ជ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ផង​ដែរ​។

លោក​បន្ត​ថា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មាន​ម៉ូតូ​ហើយ​ត្រូវ​បាន​ពួក​គេ​ជិះ​គេចខ្លួន​អស់​ទៅ​ហើយ​មុន​ពាល​កម្លាំង​ទៅ​ដល់​ដោយ​បន្សល់​ទុក​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​តែ​ប៉ុណ្ណោះ​និង​ឈើ​មួយ​ចំនួន​ ។ ​វត្ថុ​តាងដែលរឹបអូស​បានមានដូចជា ​ឈើ​ចម្រុះ​៣០​កំណាត់ ​និង​ម៉ូតូ​១​គ្រឿង​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​រយ៉ា​ដាវ​និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ឱ្យ​ចូល​ខ្លួន​មក​ធ្វើការ​ពិន័យ​តាម​ច្បាប់​ព្រៃឈើ​បន្ត​។

តាម​ប្រភពព័ត៌មាន​​បង្ហើប​ថា ​ថៅកែ​ឈើ​នោះ​មាន​ទីលំនៅ​ក្រុង​បាន​លុង ​ហើយ​បាន​ជួល​ម៉ូតូ​ខាងលើ​ពី​ភូមិ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស​មក​ស៊ីឈ្នួល​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ​ភូមិ​សំ​,​ ភូមិ​បា​ដល ​ក្បែរ​ឧទ្យាន​អូ​រយ៉ា​ដាវ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ប៉ុស្តិ៍​ភូមិ​ឡុំ​ និង​ប៉ុស្តិ៍​ភ្នំ​ក្រហម ​ស្ថិត​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ​ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ