ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទឹក​ស្រក់​ចន្លោះ​ក្តារ ឆ្ងល់​ក៏​នាំ​គ្នា​ហៅ​ប្តី​មិន​ឆ្លើយ លុះ​គាស់​ចេញ​ឃើញ​ស្លុតចិត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​ស្តី​បន្ទោស​ឱ្យ ក៏​ឆ្លៀតពេល​ប្រពន្ធ​និង​កូន​ចុះ​ទៅ​ក្រោម រួច​ក៏​បិទទ្វារ​ផ្ទះ​ជិត មួយសន្ទុះ​ក៏​មានទឹក​ស្រក់​តាម​ចន្លោះ​ក្តារ ប្រពន្ធ​និង​កូន​ក៏​ហៅ​ប្តី​តែ​មិន​ឆ្លើយ ទើប​គាស់​ក្តារ​ផ្ទះ​ចេញ​ស្រាប់​ឃើញ​ប្តី​ដេក​សន្លប់​ក្នុង​បន្ទប់ ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​ស្តី​បន្ទោស​ឱ្យ ក៏​ឆ្លៀតពេល​ប្រពន្ធ​និង​កូន​ចុះ​ទៅ​ក្រោម រួច​ក៏​បិទទ្វារ​ផ្ទះ​ជិត មួយសន្ទុះ​ក៏​មានទឹក​ស្រក់​តាម​ចន្លោះ​ក្តារ ប្រពន្ធ​និង​កូន​ក៏​ហៅ​ប្តី​តែ​មិន​ឆ្លើយ ទើប​គាស់​ក្តារ​ផ្ទះ​ចេញ​ស្រាប់​ឃើញ​ប្តី​ដេក​សន្លប់​ក្នុង​បន្ទប់ ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ តែ​ជា​អកុសល​ជន​រង​គ្រោះ​ដាច់​ខ្យល់​ទៅ​ហើយ ទើប​ដឹង​ថា ប្តី​លួច​យក​ថ្នាំ​សម្លាប់​សត្វល្អិត (​ថ្នាំ​បាញ់​ស្រូវ​) បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នោះ​កាលពី​ម៉ោង​ប្រហែល​៤​ព្រឹក ថ្ងៃ​ទី​២៨ ខែ មិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សំ ស៊ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​កសិករ បាន​ផឹកថ្នាំ​ពុល​ប្រភេទ​ថ្នាំពុល​កំចាត់​សត្វល្អិត (​ថ្នាំ​បាញ់​ស្រូវ​) ចំណុះ​៤៥០ml នៅ​លើ​ផ្ទះ​របស់​ខ្លួន បណ្តាល​ឱ្យ​ពុល​ដួល​សន្លប់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក តែ​ដោយសារ​តែ​អាកា​រៈ​ធ្ងន់ធ្ងរ ក៏​ដាច់ខ្យល់​តែ​ម្តង ។ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ធឿ​ត អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

តាម​ការ​បញ្ជាក់​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ចូល​ចិត្ត​ផឹក​ស្រា​ជា​ប្រចាំ ស្រវឹង​ហើយ​តែងតែ​វង្វេងស្មារតី រួច​ជេរ​រករឿង​ប្រពន្ធ​កូន​ជា​ញឹកញាប់ ហើយ​គាត់​និង​កូន​តែងតែ​ស្តី​អប់រំ​ខ្លះ​ដែរ តែ​មិន​ស្តាប់​នោះ​ទេ ទើប​គាត់​មិនសូវ​និយាយ​រក ។ កន្លង​មក ប្តី​គាត់​ក៏​ធ្លាប់​ចង​.​ក​ម្តង​រួច​មក​ហើយ តែ​ត្រូវ​បាន​សាច់ញាតិ​សង្គ្រោះ​ទាន់ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា ដោយឡែក​នៅ​ព្រឹក​មិ​ញ​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​២៨ ខែមិថុនា​នេះ​ពេល​គាត់​និង​កូនចៅ​ក្រោក​ពី​ដេក រួច​ចុះ​មក​ក្រោមផ្ទះ​អស់ ក៏​ឃើញ​ប្តី​គាត់​បិទទ្វារ​ផ្ទះ​ជិត​អស់ លុះ​បន្តិច​ក្រោយ​ក៏​ឃើញ​មានទឹក​ហូរ​ស្រក់​តាម​ក្តារ ក៏​នាំ​គ្នា​ហៅ តែ​មិន​ឆ្លើយ ទើប​នាំ​គ្នា​គាស់​ក្តារ​ផ្ទះ​មើល​ឃើញ ស្រាប់តែ​ប្តី​គាត់​សន្លប់​នៅ​បន្ទប់ដេក​ក្នុងផ្ទះ​តែ​ម្តង ដោយ​មាន​ក្អួតចង្អោរ​ជា​ច្រើន​មាន​ក្លិន​ថ្នាំ និង​ឃើញ​មាន​ដប​ថ្នាំពុល (​ថ្នាំ​បាញ់​ស្រូវ​) ១​ដប​ក្បែរ​នោះ​ផង ទើប​គាត់​និង​កូន​នាំ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក តែ​ពេល​កំពុង​សង្គ្រោះ​ប្តី​របស់​គាត់​បាន​បាត់បង់​ជីវិត​ទៅ ។ ប្តី​របស់​គាត់​គឺ​បាត់បង់​ជីវិត ដោយសារ​ផឹកថ្នាំ​ពុល​ខ្លួនឯង មិន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា នៅ​ជ​ញ្ចាំ​ង​ថ្ម​ក្រោមផ្ទះ​ផ្នែក​ខាងកើត គាត់​ឃើញ​មាន​អក្សរ​ស​សេរ​ជា​បណ្តាំ​ផង​ដែរ ជា​អក្សរ​ប្តី​គាត់ ដែល​មាន​អត្ថន័យ «​សូម​មីង​មាស ធ្វើបុណ្យ​ឱ្យ​ខ្ញុំ​ផង មើល​ខ្ញុំបាទ​ផង​»! ។

ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម កម្លាំង​យើង​បាន​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ​បង្អែក​ស្រុក​ពួក ចុះ​ពិនិត្យ​លើ​សាកសព ដោយ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​បទល្មើស​ទេ​។ ក្រោយ​ពី​ពិនិត្យ​រួច ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ផឹកថ្នាំ​ពុល​ច្រើន ហើយ​ជាតិពុល​បាន​ជ្រាប​ដល់​សរសៃ​បេះដូង​ទៅ​ហើយ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ